​ប្រទះឃើញ​សព​បុរស​ម្នាក់​ចងករ​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល​មិនដឹង​មូលហេតុ​

29-July-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖​សព​បុរស​ម្នាក់​ត្រូវបាន​អ្នក​រួម​ការងារ​រកឃើញ​ចងករ​ សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល​បន្ទាប់ពី​យុវជន​ខាងលើ​បាត់​ខ្លួន​ មិនឃើញ​ទៅធ្វើ​ការងារ​អស់​រយៈពេល​បី​ថ្ងៃ​កន្លងមក​។​ហេតុការណ៍​ភ្ញាក់ផ្អើល​ នេះ​បាន​កើតឡើង​នៅក្នុង​បន្ទប់​ផ្ទះជួល​ក្នុង​ក្រុម​៧​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ខណឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៦ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​ បាន​ឲ្យ​ដឹងថា យុវជន​ដែល​ធ្វើអត្តឃាត​ចងករ​សម្លាប់​ខ្លួនឯង​នោះ​មានឈ្មោះ ស៊ុន​សុ​មនោ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​បម្រើ​ការងារ​នៅ​ធនាគា​ជាតិ​ កម្ពុជា​ស្នាក់​ផ្ទះកើតហេតុ​ខាង​និង​មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦​ក្រុម​១0​ភូមិ​ ២១​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។​
    
​តាម​ ការបំភ្លឺ​ពី​ក្រុមគ្រួសា​បុរស​ធ្វើអត្តឃាត​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​ កើតហេតុ​មាន​រយៈពេល​បី​ទៅ​បួន​ថ្ងៃមុន​ជន​នោះ​លក់​ម៉ូតូ​បាន​ប្រាក់​ចំនួន​ ២.០០០​ដុល្លារ​ដាក់​ក្នុងការ​បូ​ប​រួច​បាន​ជ្រុស​បាត់​។​លុះ​មកដល់​ ថ្ងៃកើតហេតុ​ស្រាប់តែ​គេ​ប្រទះឃើញ​ចងករ​សម្លាប់ខ្លួន​ភ្ជាប់​និង​ធ្នឹម​ បន្ទប់​ផ្ទះ​ហើយ​សាកសព​មាន​សភាព​ហើម​ស្ទើរ​ប្រេះ​ហ៊ា​ទឹក​សង្ស័យ​ស្លាប់​ រយះពេល​3​ថ្ងៃ​មកហើយ ។​

​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​ បានមក​ដល់់​កន្លែងកើតហេតុ​និង​សុំ​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ​នៅ​ ទីលំនៅ​របស់​ជនរងគ្រោះ​នៅ​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក ៕

 

ចំនួនអ្នកទស្សនា

    20586007

  • ថ្ងៃនេះ10021
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28401
  • ខែនេះ143551
  • ឆ្នាំនេះ143551
  • សរុប20586007