ឃាតក​រចាក់​សម្លាប់​បុរស​ម្នាក់​ហើយ​យក​ទម្លាក់ចោល​វាលស្រែ​ក្បែរ​ភូមិ​សង្ស័យ​ជា​អំពើ​ប្លន់​

29-July-2016 | ដោយ មែន កំសត់

 

​​សៀមរាប​៖ជន​មិន​ស្គាល់មុខ​បាន​ចាក់​សម្លាប់​បុរស​ម្នាក់​ហើយ​ដឹក​សាកសព​ យកទៅ​ទម្លាក់ចោល​នៅ​វាលស្រែ​ក្បែរ​ភូមិ​នៃ​ស្រុក​ស្វាយ​លើ​ហើយ​ត្រូវ​ពលរដ្ឋ ​ប្រទះឃើញ​។​ករណី​ឃាត​កម្មនេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​អាចជា​អ​ពើ​ ប្លន់​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ ​នៅ​វាលស្រែ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ​អ្នកភូមិ​ក្នុងភូមិ​ឆេះ​ចាន​ ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​ឆ្នាំ ​២០១៦​។​
សាកសព​ជនរងគ្រោះ​រហូតមកទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​នៅ​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយសា​ជនសង្ស័យ​មិន​បន្សល់ទុក​វត្ថុតាង ​ណាមួយ​។​


លោក​វរ​សេនី​យ៏​ត្រី​ស៊ុន​អេង​អធិការនគរបាល​ស្រុក​ ស្វាយ​លើ​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​នេះ​ក៏បាន​ រាយការណ៍​ទៅ​សមត្ថកិច្ច​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ​ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយបាន​ហុំ​ព័ទ្ធ​កន្លែង​សព​ជនរងគ្រោះ​រង់ចាំ​ កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ចុះទៅពិនិត្យ​។​

ឆ្លងកាត់​ការពិនិត្យ​សមត្ថកិច្ច​សន្និដ្ឋានថា​ក​រ​ ណី​ខាងលើនេះ​ជា​អំពើ​ឃាតកម្ម​ដែល​ផ្តើមចេញពី​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ​ ។​ព្រោះ​នៅលើ​រូបរាងកាយ​ជនរងគ្រោះ​មាន​ស្លាកស្នាម​ចាក់​និង​កាំបិត​(​ ចំពុះទុង​)​នៅ​ផ្នែក​ខាងក្រោយ​ទើប​បណ្ដាល​ឲ្យ​ស្លាប់​។​

​សមត្ថកិច្ច ​បាន​បន្តថា​សាកសព​ជនរងគ្រោះ​រហូតមកទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​នៅ​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយសា​ជនសង្ស័យ​មិន​បន្សល់ទុក​វត្ថុតាង ​ណាមួយ​ឲ្យ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នោះទេ​។​

លោក​ បន្តថា​សព​ជនរងគ្រោះ​ស្លៀកខោរ​ខូ​បោយ ជើងវែង ពាក់អាវ​ការ៉ូ​ល្អិត ពណ៌​ប្រផេះ ហើយ​មាន​រុំ​ស្បៃ​ម៉ុង​ពណ៌​ខៀវ​។ សព​ជនរងគ្រោះ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ហើយ​អាច​ត្រូវបាន​ជនល្មើស​ចាក់​សម្លាប់​ប្លន់​យក​របស់​អ្វីមួយ​រួច​យក​សព​ទៅ ​ទំលាក់ចោល​ឯ​វាលស្រែ​នា​អំឡុង ជិត​ភ្លឺ​ថ្ងៃកើតហេតុ​។

​លោក​អធិការ ​បញ្ជាក់ថា​ទោះបីជា​ករណីនេះ​ជនដៃដល់​បាន​រត់គេចខ្លួន​តែ​សមត្ថកិច្ច​កំពុង​ ដុតដៃដុតជើង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​នោះមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​ បច្ចុប្បន្ន​សព​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ត​ត្រាង​ស្ថិត​ក្នុងស្រុក​ ស្វាយ​លើ​រង់ចាំ​ក្រុមគ្រួសារ​ឬ​សាច់ញាតិ​មក​ទ​ទូល​យកទៅ​ធ្វើបុណ្យ តែ​ប្រសិនបើ​ផ្សព្វផ្សាយ​ហើយ​នៅ​មិនមាន​សាច់ញាតិ​មក​ទទួល​ទេ អាច​បញ្ចុះ​នៅ​វត្ត​ខាងលើនេះ​៕

 

ចំនួនអ្នកទស្សនា

    20584077

  • ថ្ងៃនេះ8091
  • ម្សិលមិញ6261
  • សប្តាហ៍នេះ26471
  • ខែនេះ141621
  • ឆ្នាំនេះ141621
  • សរុប20584077