​ស្ត្រី​ម្នាក់​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ចែក​ដី​កេរ​បាន​ផឹកថ្នាំ​សម្លាប់ខ្លួន​

30-July-2016 | ដោយ មែន កំសត់

 

 ​ត្បូងឃ្មុំ៖​​ស្ត្រី​ម្នាក់​បាន​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ចែក​ដី​កេរ​ថា​ ម្តាយ​ស្រឡាញ់​កូន​មិន​ស្មើ​ក៍បាន​ផឹកថ្នាំ​បំពុល​សត្វ​កណ្តៀរ​សម្លាប់ខ្លួន ​តែម្តង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​អំពិល​ជ្រុំ​ឃុំ​ទន្លេ​បិទ​ស្រុក​ ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៦​។

​លោក​វរសេនីយ៍​ ឡុង​សារិន​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា​ស្ត្រី​ដែល​បាន​ ផឹកថ្នាំ​សម្លាប់ខ្លួន​នោះ​ឈ្មោះ ភួង ចន្ថា ហៅ​ណេ​ម អាយុ ៣១​ឆ្នាំ មាន​ប្តី​ប្តី​ឈ្មោះ ថេត សំអុន អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​បានធ្វើ​អត្តឃាត​ដោយ​ផឹកថ្នាំ​បំពុល​សត្វ​ កណ្តៀរ​បណ្តាល​ឲ្យ​ស្លាប់ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល បន្ទាប់ពី​ក្រុមគ្រួសារ​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។​

​ លោក​អធិការរង​បាន​បន្តថា​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​ស្ត្រី​នោះបាន​ឈ្លោះប្រកែក​ជាមួយ​ម្តាយបង្កើត​របស់ខ្លួន​ ឈ្មោះ​ឈួន​ឆាន​អាយុ​៧០​ឆ្នាំ​ពី​រឿង​បែងចែក​ដី​កេរ​មរតក​។​ពេលនោះ​ម្តាយ​បាន ​ស្តីបន្ទោស​ស្ត្រី​ជា​កូន​ថា​"​ង៉ែ​ង​ជា​កូនពៅ​បាន​ដី​ភូមិ និង​ផ្ទះសម្បែង រួម​និង​ដីស្រែ​ចម្ការ​ប៉ុណ្ណឹង​ហើយ​ង៉ែ​ង​ចង់បាន​អី​ទៀត​? អញ​ទុក​ឲ្យ​បងៗ​គេ​បាន​សមរម្យ​ខ្លះ​ផង​"​។

ការ​ទាស់​ពាក្យសំដី​ បន្តិចបន្តួច​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ជា​កូន​ចិត្តខ្លាំង​លើស​តោ​បាន​អន់ចិត្ត​ នឹង​ម្តាយ​របស់ខ្លួន​ហើយ​តបត​វិញ​ថា​ម្តាយ​មិន​ស្រឡាញ់​ខ្លួន​ស្រឡាញ់​កូន​ អត់​ស្មើ​រួច ក៏​សម្រេចចិត្ត​ទិញ​ថ្នាំ​បំពុល​កណ្តៀរ យកមក​ផឹក​នៅក្រោម​ដើម​គរ ឯ​វាលស្រែ​ចម្ងាយ​ប្រមាណ​១.០០០​ម៉ែត្រ ខាងជើង​ភូមិ​អំពិល​ជ្រុំ ឃុំ​ទន្លេ​បិទ តែម្តងទៅ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​គ្រូពេទ្យ បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ឃើញថា​ស្ត្រី​នោះ​ពិតជា​ធ្វើអត្តឃាត ដោយ​ផឹក​ថ្នាំពុល​ពិតប្រាកដ​មែន​៕

 

ចំនួនអ្នកទស្សនា

    20584157

  • ថ្ងៃនេះ8171
  • ម្សិលមិញ6261
  • សប្តាហ៍នេះ26551
  • ខែនេះ141701
  • ឆ្នាំនេះ141701
  • សរុប20584157