ភ្នំពេញ ៖សមត្ថកិច្ចខណ្ឌឬស្សីកែវសហការណ៍ជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាប ទីតាំងហ្គេមបាញ់ត្រីចំនួន៦កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៩នាក់ដកហូតវត្ថុតាងទូរបាញ់ត្រីចំនួន៦គ្រឿងម៉ូតូមួយគ្រឿង ថ្នាំញៀន១៣កញ្ចប់រួមនិងសម្ភារះមួយចំនួន។ហេតុការណ៍នេះបានធ្វើឡើង នៅត្រង់ចំណុចផ្លូវរថភ្លើងកែងនិងផ្លូវលេខ៧០ស្ថិតនៅក្នុងភូមិទួល សង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវកាលពីរសៀលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងប្រតិបត្ដិការខាងលើនេះកម្លាំង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកញៀនល្បែងហ្កេមបាញ់ត្រីនិងករណី គ្រឿងញៀនសរុបចំនួន២៩នាក់ដកហូតម៉ូតូ៣គ្រឿងទូរហ្គេមចំនួន៦គ្រឿង ថ្នាំញៀន១៣កញ្ចប់រួមនិងសម្ភារះមួយចំនួននាំមកកាន់អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវធ្វើការសាកសួរ។ បច្ចុប្បន្នមនុស្សទាំង២៩នាក់និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំនិងចាត់ វិធានការតាមផ្លូវច្បាប់៕