ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបុរសជាប្តីបីកូនទៅរកដល់ បន្ទប់ តាមទាន់កំពុងនៅជាមួយប្រុសកំណាន់ ក៍សម្រេចប្តឹងសមត្ថកិច្ចឃាត់យកទៅសួរនាំទាំង០២នាក់ បង្កភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី២៧ កក្កដា ២០១៦ នៅភូមិបាលិលេយ្យ២សង្កាត់និងក្រុងប៉ោយប៉ែត។
ស្ត្រី ដែលបុរសជាប្តីចោទថាមានសាហាយស្មន់ជាមួយប្រុសនោះអាយុ២៤ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ។ ចំណែកបុរសជាប់ចោទសាហាយស្មន់ប្រពន្ឋគេខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែគេប្រាប់ថាជាកម្មករចាំឃ្លាំងគីប(ខោអាវជជុះ) នៅចំណុចកើតហតុ។
បើតាមបុរសជាប្តីស្ត្រីខាងលើ អាយុ២៧ឆ្នាំ បានប្រាប់ថា ដោយសារប្រពន្ធចេះតែបាត់មិនសូវឃើញនៅផ្ទះ ម្យ៉ាងដោយមានគេលួចប្រាប់ថា ឃើញនាងមកកាន់ចំណុចកើតហេតុ ក៍បីកូនប្រុសអាយុ១ឆ្នាំ០៥ខែមកតាមរក។ បុរសខាងលើបន្តថា ពេលសុំគេចូលដល់ឃ្លាំងគីប ក៍ឃើញស្បែកជើងប្រពន្ធនៅមុខបន្ទប់ លុះគាស់ទ្វារសុំជួបបែរជាមិនព្រមចេញ ហើយប្រពន្ធខ្លួនបែរជានៅជាមួយបុរសខាងលើទៅវិញ ទើបសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង ។
បើតាម អ្នកឆ្លើយឆ្លងព័ត៌មាន បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាន នាទីមុននេះទៀតថា ស្ត្រីខាងលើនិងបុរសសង្ស័យត្រូវបាននគរបាលនាំយកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ប៉ោយប៉ែតដើម្បីសួរនាំ ។ នៅចំណុចកើតហេតុ គេឃើញបុរសជាប្តីបានឈរយំពិតជាគួរឲ្យអាណិត ៕