​មេក្លោងង​ម្នាក់​និង​បក្ខពួក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ដើរ​ចាប់ដី​រដ្ឋ​លក់​ខុសច្បាប់​

30-July-2016 | ដោយ មែន កំសត់

 

​មណ្ឌលគិរី៖​​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រួមជាមួយ​បក្ខពួក​ ចំនួន​៤​នាក់​ទៀត​បាន​ក្លែងបន្លំ​ឯកសារ​សាធារណៈ​និង​ដើរ​ចាប់ដី​រដ្ឋ​លក់​ ដោយ​ខុសច្បាប់​។​ការចាប់​ឃាត់ខ្លួន​នេះ​នៅ​ចំណុច​ទឹក​ខួប​ក្នុងភូមិ​អូរ​អាម ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​កាលពី​កាលពី​ថ្ងៃទី​២៩​កក្កដា​២០១៦​។​

លោក ​សូ​សុវណ្ណ​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឪ្យ​ដឹងថា​ការចុះ​ ឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺ​លោក​បាន​ដឹកនាំ​ផ្ទាល់​និង​មានការ​សម្របសម្រួល​ ពី​លោក​សូ​សុវិទ្យា​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ចុះ ​ស្ទាក់ចាប់​ជនសង្ស័យ​បាន​នៅ​ចំណុច​ទឹក​ខួប ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម​។​

​លោក​ស្នងការរង​បាន​បន្តថា​ជនសង្ស័យ​មានឈ្មោះ​ កែវ​វុទ្ធី​អាយុ​៣៣​ឆ្នាំ​ត្រូវបាន​ឃាត់ខ្លួន​រួម​នឹង​បក្ខពួក​ចំនួន​៤​នាក់ ​ទៀត​គឺ​ពួកគេ​ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ជាប់ពន្ធនាគា​នៅ​ ខេត្តស្ទឹងត្រែង​ពាក់ព័ន្ធ​បញ្ហាដីធ្លី​កាលពីពេល​កន្លងទៅ​។​នៅពេលនេះ​ឈ្មោះ​ កែវ​វុទ្ធី​ក៏ត្រូវ​ចាប់ខ្លួន​ពីបទ​ចេញ​ឯកសារ​ឆបោក​ប្រជាពលរដ្ឋ​ជាច្រើន​ នាក់​លើ​ការ​ទិញដូរ​ដី​របស់​រដ្ឋ នៅ​ចំណុច​ព្រៃ​ខៀវ​ភូមិរ​វ៉ា​ក់​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ។​

សមត្ថកិច្ច ​បន្តថា​នៅពេលនេះ​ជំនាញ​នៅ​មិនទាន់​អាច​ប្រាប់​ព័ត៌មាន​លម្អិត​បានទេ​ព្រោះ​ អាច​នៅមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ច្រើន​ទៀត​។​ដូច្នេះ​សូមឱ្យ​អ្នកព័ត៌មាន​ រង់ចាំ​នៅពេល​សមត្ថកិច្ច​ស្រាវជ្រាវ​បានច្បាស់លាស់​សិន​ដើម្បី​កុំ​ឲ្យ​មាន​ វាយ​ស្មៅ​បង្អើល​ពស់​។​ប៉ុន្តែ​នៅ​អំឡុងពេល​ឃាត់ខ្លួន​ជន​ឈ្មោះ​កែវ​វុទ្ធី​ គេ​សង្កេតឃើញថា​ជននេះ​មាន​ឯកសារ​ដីធ្លី​រាប់រយ​សន្លឹក​ជាប់​តាម​ខ្លួន​ យ៉ាងណា​ដ៏​ដោយ​យើង​រង់ចាំ​ទទួល​ព័ត៌មាន​បន្ត​ពី​សមត្ថកិច្ច​ដើម្បី​ផ្សាយ​ បន្ថែម​នៅពេល​ក្រោយ​ទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា​ដីព្រៃ​របស់​រដ្ឋ​ រាប់ពាន់​ហិកតា​ក្នុងស្រុក​កោះ​ញែក​ត្រូវបាន​កាប់បំផ្លាញ​យក​ជាក​ម្ម​សិទ្ធិ ​ផ្ទាល់ខ្លួន​ខណៈ​លេចឮ​ពី​ភាពមិនប្រក្រតី​ថា​ករណីនេះ​មាន​ជាប់​ពាក់ព័ន្ធ​។​ ក្នុងនោះ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ មេខ្យល់​និង​អ្នកគ្រប់គ្រង​ក្នុង​តំបន់​ដីព្រៃ​ដែល​កំពុង​រង​នូវ​ ការកាប់បំផ្លាញ​រាល់ថ្ងៃនេះ​ស្ថិតនៅ​ចំណុច​ព្រៃ​ខៀវ​ភូមិរ​វ៉ា​ក់​ឃុំរ​យ៉​ ស្រុក​កោះ​ញ៉ែ​ក​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​វាលរហោឋាន​ មួយផ្នែក​ទៅហើយ ។​

​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ជាង​មួយខែ​ មកហើយ​ពួកគាត់​តែងតែ​ឃើញ​មាន​ប្រជាជន​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ​គ្នា​ ក្នុង​មួយថ្ងៃៗ​មាន​ពី​១៥​ទៅ​២០​នាក់​បាន​ជិះ​រថយន្ដ​និង​ម៉ូតូ​មានភ្ជាប់​ ដោយ​ម៉ាស៊ីន​អារឈើ​កាំបិត​ពូថៅ​គ្រប់ៗ​ដៃ​ចូលមក​ចំណុច​ខាងលើ​។​ពេល​ ឃើញបែបនេះ​ពួកគាត់​មានការ​ងឿងឆ្ងល់​ក៏​សួរ​ទៅ​បុរស​ម្នាក់​ថា​ពួក​បង​មកនេះ​ ធ្វើ​អ្វី​បុរស​ចំណាកស្រុក​ក៏​ប្រាប់ថា​មក​កាប់​ព្រៃ​ដែល​ខ្ញុំ​ទិញ​ដី​ពី​ លោក​កែវ​វុទ្ធី​។​

នៅក្នុង​នោះដែរ​គេ​ឃើញ​លោក​កែវ​វុទ្ធី​បាន​ ចាត់ចែង​មនុស្ស​ជំនិត​ក្រោម​ឱវាទ​របស់ខ្លួន​មាន​គ្នា​៦​នាក់​ផ្សេងទៀត​ ដើម្បីឱ្យ​ដើរ​វាស់វែង​ដី​និង​កត់​ឈ្មោះ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​មកពី​ ឆ្ងាយ​នោះ​ដើម្បី​ទទួលបាន​ចំណែក​ដី​ដែល​សុទ្ធតែ​ព្រៃស្រោង​និង​ព្រៃរបោះ​ សុទ្ធ​ទាំងអស់ ៕

 

 

ចំនួនអ្នកទស្សនា

    20586267

  • ថ្ងៃនេះ10281
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28661
  • ខែនេះ143811
  • ឆ្នាំនេះ143811
  • សរុប20586267