សង្គ្រាម​រវាង​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​នៅ​ព្រំដែន​ជាមួយ​អ្នកកាសែត​២​នាក់​នៅ​ស្រុក​អន្លង់វែង​

31-July-2016 | ដោយ មែន កំសត់

 

​​ឧ​ត្ត​រ​មានជ័យ​៖សង្គ្រាម​រវាង​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​នៅ​ ព្រំដែន​ជាមួយ​អ្នកការ​សែត​២​នាក់​ដោយ​អ្នកការ​សែត​២​នាក់​នោះ​រួច​ផុតពី​ គ្រោះថ្នាក់​ខណៈ​ផ្តិត​យក​រូបភាព​គំនរ​ឈើ​គ្រញូង​ជាច្រើន​តោន​ក្បែរ​ព្រំដែន ​កម្ពុជា​ថៃ​។​

ការថត​យក​រូបភាព​បទល្មើស​ត្រូវបាន​ក្រុម​ឈ្មួញ​ដុះ​ ស្លែ​រកស៊ី​ឈើ​គ្រញូង​ប្រចាំ​ស្រុក​អន្លង់វែង​បានធ្វើ​សកម្មភាព​បើករថយន្ត​ របស់ខ្លួន​ប្រដេញ​បុក​រថយន្ត​អ្នកការ​សែត​ដែល​ជិះ​គ្នា​២​នាក់​បណ្តាល​ឲ្យ​ ខូចខាត​អស់​មួយ​ចំហៀង​។​ហេតុការណ៍​ស្ថិតនៅ​ភូមិ​ទូល​កណ្តាល​ឃុំ​ត្រពាំង​ ប្រិ​យ៍​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ។​

​ប្រភពពី​ស្រុក​អន្លង់វែង​បាន​និយាយ​អោយដឹងថា​អ្នកការ ​សែត​ចំនួន​២​នាក់​១/​ឈ្មោះ​ប៉ែន​នួន​ប្រុស​អាយុ​៣៦​ឆ្នាំ​ជា​អ្នកយកព័ត៌មាន ​អោយ​ទូរទស្សន៍​អប្សរា ។​២​ឈ្មោះ ខៀវ សុ​ផា​នុ​រស្ស ប្រុស​អាយុ​៣៣​ឆ្នាំ ជា​អ្នកយកព័ត៌មាន អប្សរា ANN​។ អ្នក​ទាំងពី​ជាស​ហការី​ប្រចាំខេត្ត​ជាមួយគ្នា នៅ​ព្រឹក​ថ្ងៃ​ខាងលើ​បាននាំគ្នា​ទៅ​ផ្តិត​យក​រូបភាព​នៅ​គំនរ​ឈើ​គ្រញូង​ ជាច្រើន​តោន ស្ថិតនៅ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង ដែល​អ្នកស្រុក​ដឹង​ច្បាស់​ថា​ជា​គនរ​ឈើ​គ្រញូង​របស់​មេ​ឈ្មួញ​រកស៊ី​ដុះ​ ស្លែ​នៅ​ស្រុក​អន្លង់វែង​មានឈ្មោះ​យាយ​ម៉ា​យ​ជា​ជនជាតិ​វៀតណាម​ដឹកជញ្ជូន​ពី ​ព្រំដែន​កម្ពុជា​ថៃ​ចំណុច​ច្រក​អូរ​ស្វាយ​។​អ្នក​ទាំងពី​យក​រូបភាព​រួច​ក៏​ ត្រឡប់មក​ទីរួមស្រុក​អន្លង់វែង​។​

​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ មាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX៣០០​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q១២១៨​ ជិះ​គ្នា​ចំនួន​៤​នាក់​បានធ្វើ​សកម្មភាព​ប្រដេញ​បុក​ពីក្រោយ​រថយន្ត​អ្នកការ ​សែត​ម៉ាក​CRV.​ពណ៍​សំបក​ឱ​ឡឹ​ក​ពីក្រោយ​មិនបាន​សម្រេច​ក៏​ឡើង​វ៉ា​ហើយ​គៀរ​ រថយន្ត​អ្នកការ​សែត​ទម្លាក់​ផ្លូវ​ខូចខាត​អស់​មួយ​ចំហៀង​។​ខ​ណះ​នោះដែរ​ កម្លាំង​ក្រុម​ជនបង្ក​របស់​ក្រុម​ឈ្មួញ​បាន​ចុះ​ពី​រថយន្ត​របស់ខ្លួន​ បានធ្វើ​សកម្មភាព​វាយ​ធាក់​និង​បើកទ្វារ​រថយន្ត​អ្នកការ​សែត​បំណង​ទាញយក​ អ្នក​ទាំង​វាយ​បន្ថែមទៀត​តែ​ត្រូវ​បើកទ្វា​មិនបាន​។

​ប្រភព​ដដែល​ បន្តថា​ក្រោយ​សកម្មភាព​ខាងលើ​ប៉ុន្មាន​ម៉ោង​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ ប៉ូលីស​អធិការ​ស្រុក​អន្លង់វែង​បាន​ទៅដល់​ហើយ​បាន​នាំ​មនុស្ស​ពាក់​ពន្ធ​និង ​រថយន្ត​ទាំងពី​មក​អធិការ​ស្រុក​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី ៕

 

 

ចំនួនអ្នកទស្សនា

    20586047

  • ថ្ងៃនេះ10061
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28441
  • ខែនេះ143591
  • ឆ្នាំនេះ143591
  • សរុប20586047