មណ្ទលគិរី៖ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៨និង២៩កក្កដា២០១៦ ស្ថិតក្នុង៣ទីតាំងផ្សេងៗគ្នា ក្រោមពាក្យសាទរនិងរិះគន់ពីមជ្ឈដ្ឋាននានា ដែលឈរមើលប្រតិបត្តការបង្ក្រាបនោះ។ទីតាំង៣កន្លែងផ្សេងគ្នាដែល សមត្ថកិច្ចចម្រុះរុករកនិងរឹបអូសឈើដ៍ច្រើននោះគឺ១ទីតាំង ស្ថិតក្នុងចម្ការស្វាយចន្ទីរក្រោយផ្ទះឈ្មោះវុទ្ធីទីតាំងទី២ ស្ថិតក្នុងចម្ការដំឡូងមីនិងចម្ការកៅស៊ូក្រោយផ្ទះឈ្មោះប៊ុននិងទី តាំងទី៣ស្ថិតក្នុងរបងក្រុមហ៊ុនគីរីស៊ីណាផលិតធ្យូងអនាម័យ។ ទាំង៣ទីតាំងគឺស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះទៅ ច្រកទ្វាទ្វេរភាគីឡាប៉ាខេ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ក្នុងនោះនៅថ្ងៃ២៨កក្កដាក៏មានការដេញ ចាប់រថយន្តប្រភេទឡង់គ្រឺស័រពណ៍ក្រហមផ្ទុកឈើប្រណិតពេញប្រៀប មួយគ្រឿងផងដែរ។
ក្នុងប្រតិបត្តការដែលដឹកនាំដោយ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី លោកសូ សុវិជ្ជា នោះក៍មានវត្តមាន កងរាជអាវុធហត្ថ នគរបាលយោធារដ្ឋបាលព្រៃឈើបរិស្ថានរួមនិងអជ្ញាធរស្រុកចូលរួម យ៉ាងច្រើនផងដែរ។ទោះជាយ៉ាងណាគេនៅមិនទាន់ទទូលបានរបាយការណ៍ ច្បាស់លាស់ណាមួយអំពីបរិមាណឈើប្រណិតខុសច្បាប់ទាំងនោះនៅឡើយទេ។តែព័ ត៍មានដែលទទូលបានគឺសមត្ថកិច្ចបានរឹបអូសឈើប្រភេទបេងនាងនួន ធ្នង់រួមទាំងឈើប្រភេទលេខ១និងដឹកទៅរក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើ ប្រមាណជា៥រថយន្តកែឆ្នៃ។
គួររំលឹកថាប្រជាពលរដ្ឋបាន សំដែងការខកចិត្តជាខ្លាំងក្រោយមន្ត្រីជំនាញសង្កាត់និងផ្នែករដ្ឋបាល ព្រៃឈើកែវសីមាដែលបណ្តោយឲ្យក្រុមឈ្មួញធ្វើការដឹកជញ្ជួនឈើប្រណិត ដ៏ច្រើនទាំងនោះលាក់ទុកក្នុង៣ទីតាំងខាងលើយ៉ាងរលូនកាត់មុខ ស្នាក់ការរបស់មន្ត្រីជំនាញដោយមិនធ្វើការបង្ក្រាបពេលកំពុងតែដឹកជ ញ្ជួននោះ។
ប្រភពមួយបានបង្ហើបថាឈើទាំងនោះគឺកកស្ទះរយៈពេល មួយសប្តាហ៍ទៅហើយដោយសារតែមន្ត្រីជំនាញតាមដងផ្លូវបើកឲ្យក្រុម ឈ្មួញដឹកជញ្ជូនតែមន្ត្រីតាមខ្សែរបន្ទាត់ព្រំដែនបិទទើបឈើទាំងនោះ កកស្ទៈហើយក៍ត្រូវមេព្រៃដឹកនាំកម្លាំងបង្ក្រាបក្រោមពាក្យថាទទូល យកប្រាក់កញ្ចប់ប្រចាំខែទៅហើយនោះ។
ក្នុងការបង្ក្រាបរថយន្តដឹកឈើ កាលពីថ្ងៃទី២៨នោះឈ្មួញបានរាយការណ៍តាមទូរស័ព្ទប្រាប់អ្នកកាសែតថា គេបានបង់ប្រាក់ឲ្យលោកស្រ៊ុនឈួននាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ ចុងផ្លាស់ចំនួន១៥០ដុល្លារនិងលោកជុយសុឃាងនាយផ្នែករដ្ឋបាលព្រៃ ឈើកែវសីមាចំនួន១៥០ដុល្លារដូចគ្នាក្នុងរយៈពេល១ខែនេះមិនបាននិយាយ ទាំងសម្ថកិច្ចផ្សេងៗមួយចំនួនធំទៀតនោះទេ។ដូចគ្នានេះម្ចាស់ទីតាំង២ ផ្សេងទៀតបានអះអាងថាក៏មានប្រាក់កញ្ចប់បង់ជូនលោកនាយទាំង២រូបនេះ ក្នុង១ខែ មិនក្រោម១រយដុល្លារដែរក្នុងរយៈពេល១ខែ។
ដោយឡែកទីតាំងក្រុមហ៊ុនគីរីស៊ីណាដែលគម្រោងនិងផលិតធ្យូងអនាម័យមាន លាក់ទុកឈើប្រណិតផងដែរនោះកាលពីពេលថ្មីៗកន្លងទៅនោះលោកជុយសុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាក៏បានចូលទៅត្រួតពិនិត្យនិងរកឃើញ ឈើប្រណិតជាច្រើនដុំនៅក្នុងទីតាំងនោះផងដែរ។ ប៉ុន្តែ គេមិនបានដឹងរឿងអ្វីច្រើនជាងនេះទេ ហើយ ឈើប្រណិតទាំងនោះក៍មិនបានឃើញជំនាញរឹបអូសសូម្បីតែ១ដុំនោះដែរ។ ដោយសង្ស័យថាអាចត្រូវរ៉ូវគ្នាក្នុងទំហំទឹកប្រាក់មួយចំនួនជាថ្នូរ មិនធ្វើការបង្ក្រាបឈើដែលមានចំនួនយ៉ាងច្រើននោះ។
ជុំវិញ ការលើកឡើងពីការទទូលប្រាក់ពីក្រុមឈ្មួញប្រចាំខែនោះលោកជុយសុឃាង និងលោកស្រ៊ុនឈួនមិនបានធ្វើអត្ថាធិប្បាយនោះទេ។តែកន្លងមកលោកបាន ប្រាប់អ្នកកាសែតថាចំពោះទីតាំងក្រុមហ៊ុនធ្វើធ្យូងអនាម័យលោកបានចូល ត្រួតពិនិត្យពិតមែននិងបានណែនាំឲ្យម្ចាស់ក្រុមហ៊ុនធ្វើកិច្ចសន្យា បញ្ឈប់ ការទទូលទិញឬចែកចាយបន្ត និងមិនបានធ្វើការរឹបអូសនោះទេ។ពាក់ព័ន្ធជាមួយការរឹបអូសឈើក្នុង ក្រុមហ៊ុនខាងលើ ប្រភពមួយបានលើកឡើងថាក៏ដោយសារតែរថយន្តដែលបង្ក្រាបកាលពីថ្ងៃទី២៨ នោះបានរត់ចូលផ្លូវក្បែរក្រុមហ៊ុនហើយប្រជាពលរដ្ឋក៍បានលើកឡើងក្នុង ហេតុការណ៍នោះថា បើបង្ក្រាបសូមបង្ក្រាបឲ្យអស់ផងព្រោះក្រុមហ៊ុននៅក្បែរនោះមាន លាក់ទុកឈើប្រណិតច្រើនណាស់។
បន្ទាប់ ពីមានការលើកឡើងបែបនោះគេក៏បានឃើញកងរាជអាវុធហត្ថ នាំគ្នាទៅហ៊ុមព័ន្ធនិងបន្តធ្វើការរឹបអូសនៅថ្ងៃបន្ទាប់ តែម្តង។
ទោះជាយ៉ាងណា ឈើដែលដាក់រាយប៉ាយនៅក្នុងទីតាំងទី១និងទី២ ក៏ត្រូវគេរាយការណ៍ថា ជំនាញមិនបានរឹបអូស អស់នោះទេ គឺបណ្តោយឲ្យមានមនុស្សចូលលើកដាក់ម៉ូតូដឹកចេញដោយសុវត្ថភាព បើទោះបីជាមានកម្លាំងប្រដាប់អាវុធឈរយាមយ៉ាងណាក៏ដោយនោះ។ហើយបរិមាណឈើ ក្នុងទីតាំងទាំង៣រួមនិងឈើក្នុងរថយន្តដែលបង្ក្រាបនៅថ្ងៃទី២៨ នោះមានចំនួនសរុប៤៧៥ដុំ។ក្នុងនោះក្នុងក្រុមហ៊ុនគីរីស៊ីណាមាន ចំនួន២៨១ដុំ។នេះបើតាមការឲ្យដឹងពីលោកជុយសុឃាង។លោកជុយសុឃាង បានបញ្ជាក់បន្ថែមថាបើតាមផ្លូវច្បាប់ម្ចាស់ទីតាំងទាំង៣ គឺត្រូវទទូលការផាកពិន័យជាប្រាក់ លើចំនួនឈើ ១គុណនិង៣៕