​សមត្ថកិច្ច​បញ្ជូន​ម្តាយ​និង​កូន​ទៅ​តុលាការ​ពីបទ​បង្ខំ​គំរាម​ឲ្យ​នារី​ម្នាក់​រំលូតកូន​

31-July-2016 | ដោយ មែន កំសត់

 

 ​បាត់ដំបង​ ៖​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៦​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង ​បាន​បញ្ជូន​ម្តាយ​និង​កូនប្រុស​ទៅ​តុលាការ​ពីបទ​បង្ខំ​គំរាម​ឲ្យ​នារី​ ម្នាក់​ជាស​ង្សា​រំលូតកូន​តាម​បណ្តឹង​អាណាព្យាបាល​យុ​តី​រងគ្រោះ​។​ ការឃាត់ខ្លួន​ម្តាយ​និង​កូនប្រុស​ស្ថិតនៅ​ភូមិ​ដាច់​ព្រ័ត្រ​ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៦​។​

​ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នគរបាល​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ ហ៊ា​ម​សារឿន​អាយុ​៤០​ឆ្នាំ​និង​កូនប្រុស​ឈ្មោះ​ឥន​ចាន់ណា​អាយុ​១៧​ឆ្នាំ​ជា​ សិស្ស​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​ប​វេ​ល​ពីបទ​បង្ខំ​និង​គំរាម​ឲ្យ​សង្សា​ កូនប្រុស​របស់ខ្លួន​រំលូតកូន​ចោល​ក្រោយពី​នាង​មាន​ផ្ទៃពោះ​។​តែ​ប្រភព​ មិនបាន​បញ្ជាក់​ពី​ដែល​នារី​នោះ​មាន​ផ្ទៃពោះ​ប៉ុន្មាន​ខែ​នោះទេ​។​ចំណែក​យុ​ តី​រងគ្រោះ​ឈ្មោះ​ឡ​.​គ​.​ល​.​អាយុ​១៧​ឆ្នាំ​ជា​សង្សារ​របស់​ឈ្មោះ​ឥន​ ចាន់ណា ។

​ប្រភព​ដដែល​បាន​បន្តថា​ទាំងពីរ​នាក់​ម្តាយ​និង​កូនប្រុស​ នេះ​បាន​បង្ខំ​ឲ្យ​នារី​រងគ្រោះ​រំលូតកូន​ចោល​នៅក្នុង​គ្លីនិក​ឯកជន​ មួយកន្លែង​ក្នុងភូមិ​ខាងលើ​កាលពី​ថ្ងៃទី​២១ កក្កដា​ឆ្នាំ​២០១៦​ដើម្បី​គេច​ពី​ការ​ទ​ទូល​ខុសត្រូវ ។​ស្ត្រី​សង្ស័យ​ឈ្មោះ​ហ៊ា​ម សារឿន​បាន​បង្ខំ​និង​គំរាម​នារី​រងគ្រោះ​ថា បើ​មិន​រំលូតកូន​ចោល​ទេ​គ្រូ​មិន​អនុញ្ញាត​ឲ្យ​កូនប្រុស​គាត់​ចូលរៀន​ថ្នាក់ ​ទី​១២​នៅ​ឆ្នាំក្រោយ​ទេ​។​ក្នុងនោះ​ថែមទាំង​ហាម​មិនឱ្យ​នាង​និយាយ​រឿងនេះ​ ប្រាប់​គេ​ទៀតផង​ដូច្នេះហើយ​ទើប​នាង​សុខចិត្ត​រំលូតកូន​ទាំង​ការឈឺចាប់​។​ ប៉ុន្តែ​ក្រោយមក​រឿងនេះ​ត្រូវ​បែកការណ៍​ដឹង​ដល់​អាណាព្យាបាល​ខាង​នារី​ រងគ្រោះ​ក៍​មកប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង​។​

​ មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ម្ដាយ​និង​កូនប្រុស​នោះ​ត្រូវ​ជាប់ចោទ​ ពីបទ​សមគំនិត​គ្នា​ក្នុងការ​ប្រព្រឹត្ត​រឿង​រំលូតកូន​ដើម្បី​គេចវេស​ពី​ការ​ ទ​ទូល​ខុសត្រូវ​។​ពេលនេះ​សមត្ថកិច្ច​បាន​បញ្ជូន​ស្ត្រី​សង្ស័យ​និង​កូនប្រុស ​នោះ​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ទោស​តាមច្បាប់​ជា​ធរមាន​៕

 

ចំនួនអ្នកទស្សនា

    20584447

  • ថ្ងៃនេះ8461
  • ម្សិលមិញ6261
  • សប្តាហ៍នេះ26841
  • ខែនេះ141991
  • ឆ្នាំនេះ141991
  • សរុប20584447