សៀមរាប៖កូនម្ចាស់ផ្ទះមានអាយុ៦ឆ្នាំបានយកដែកកេះទៅកេះលេងលើ ពូកបណ្តាលឲ្យកើតជាភ្លើងបង្កឆាបឆេះបំផ្លាញផ្ទះអស់មួយខ្នង ត្រូវបានសមត្ថកិច្ចជួយពន្លត់មិនឲ្យរាលដាលដល់អ្នកជិតខាងទេ។គ្រោះ អគ្គិភ័យនោះបានកើតឡើងនៅនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុង- ខេត្តសៀមរាបកាលពីថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៦។
មន្ត្រី សមត្ថកិច្ចបានឲ្យដឹងថាលំនៅដ្ឋានមួយកន្លែង ត្រូវអគ្គីភ័យលេបត្របាក់ខ្ទេច សល់តែគ្រងឆ្អិងបន្តិចបន្តូចនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ភ្លាមៗនោះដែរកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្លក្រាមនគរបាលក្រុងនគរបាលពន្លត់ អគ្គិភ័យខេត្តកងរាជអាវុធហត្ថខេត្តនិងបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានចុះជួយអន្តាគមន៍។
ប៉ុន្តែមិនអាចទប់ស្កាត់បានដោយសារ ភ្លើងឆេះសន្ធោសន្ធៅនិងផ្លូវមានលក្ខណៈតូចចង្អៀតទៀតផងនោះបានពន្លត់ ឲ្យរលត់ទៅវិញទាំងស្រុងដោយទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ។ ក្នុងករណីគ្រោះអគ្គីភ័យនេះដែរមិនបណ្ដាលឲ្យអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះទេ។
លោកវរសេនីយ៍ឯកសំសុជាតិស្នងការរងជា ប្រធានការិយាល័យកណ្ដាលអាវុធជាតិផ្ទុះនិងពន្លត់អគ្គិភ័យដែលបានចុះ ទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ តាន់ ឡាំ ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរ លក់សាច់ជ្រូក ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ មានទំហំ៧គុណ៨ម៉ែត្រ។
លោកស្នងការរងបាន បញ្ជាក់ថា មូលហេតុបណ្ដាលមកពីកូនម្ចាស់ផ្ទះ អាយុ៦ឆ្នាំយកដែកកេះទៅកេះលេងលើពូក ទើបបណ្ដាលឲ្យមានអគ្គិភ័យកើតឡើងក្នុងហេតុការណ៍នេះបានប្រើរថយន្ត បាញ់ទឹកចំនួន៥គ្រឿងគឺមានរថយន្តកងរាជអាវុធហត្ថខេត្ត២គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២រថយន្តទើបរលត់ទៅវិញទាំងស្រុង។ រីឯទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់ទទួលបានសេចក្តីរាយការណ៍លម្អិត នៅឡើយទេ៕