ភ្នំពេញ៖កង់មួយគ្រឿងជាទ្រព្យសំណប់ចិត្តរបស់បុរសជនជាតិជប៉ុន ម្នាក់ដែលបានបាត់នៅក្នុងស្រុកខ្មែរខណៈជនជាតិជប៉ុនរូបនោះមក ស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ក្រោយព្រះបរមរាជវាំងកាលពីថ្ងៃទី១៨កក្កដាឆ្នាំ២០១៦ កន្លងទៅត្រូវបានចោរលួចនោះសមត្ថកិច្ចកម្ពុជាគឺនគរបាលប៉ុស្តិ៍ សង្កាត់ស្ទឹងមានជ័យបានរកឃើញហើយកាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៦។
មន្ត្រីនគរបាលបានឲ្យដឹងថាកង់មួយគ្រឿងជាទ្រព្យសំណប់ចិត្តរបស់ បុរសជនជាតិជប៉ុនម្នាក់ដែលបានបាត់កាលពីជាង១០ថ្ងៃមុននោះត្រូវ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យរួមគ្នាសហការស្រាវជ្រាវរកឃើញវិញ ហើយនិងបានរក្សាទុកកង់នោះរង់ចាំម្ចាស់មកទទួលយកទៅវិញ។
គួរបញ្ជាក់ថាបុរសជនជាតិជប៉ុនរូបនោះឈ្មោះShunYanagisawaអាយុ៣៤ ឆ្នាំលោកគឺជាអ្នកពន្លត់អគ្គិភ័យនិងជាអ្នកជិះកង់មើលទេសភាព។លោក បានចាប់ផ្ដើមជិះកង់ចេញពីប្រទេសរបស់ខ្លួនតាំងពីថ្ងៃទី០១ កក្កដា ២០១៥ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ប្រទេសជាច្រើនដូចជា កោះតៃវាន់,ហ្វីលីពីន,សិង្ហបុរី,ម៉ាឡេស៊ី,ថៃនិងចុងក្រោយចូលមក ដល់ប្រទេសកម្ពុជាដោយមានរយៈពេលក្នុងការធ្វើដំណើរជិត១ឆ្នាំហើយ។
ប៉ុន្តែ ជាអកុសល កាលពីថ្ងៃទី១៨ កក្កដឆ្នាំ២០១៦កន្លងទៅ នៅពេលលោកមកដល់កម្ពុជាស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ផ្លូវលេខ១៩ក្រោយព្រះបរមរាជវាំងកង់របស់លោកក៍ ត្រូវចោរលួចបាត់។ឯសណ្ឋាគារតូចមួយនេះសមត្ថកិច្ចបាននិយាយថា បានធ្វើឲ្យបាត់បង់សម្ភារៈភ្ញៀវជាច្រើនដងរួចហើយនាពេលកន្លងមក៕