​សត្វ​ផ្សោត​ញី​មួយ​ក្បាល​ត្រូវគេ​ប្រទះឃើញ​ងាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ​មិនដឹង​មូលហេតុ​

01-August-2016 | ដោយ មែន កំសត់

 

 ក្រចេះ​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​សត្វ​ផ្សោត​ញី​ទន្លេមេគង្គ​ក្នុង​ ខេត្តក្រចេះ​បាន​ងាប់​ជាថ្មី​មួយ​ក្បាល​ទៀត​នៅ​ច្រាំងទន្លេ​ចំណុច​ភូមិ​បុស​ លាវ​ឃុំ​ថ្ម​បុស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៣១​ខែ​កក្ដ ​ដា​ឆ្នាំ​២០១៦​។​ករណី​សត្វ​ផ្សោត​ងាប់​ក្នុង​ខេត្តក្រចេះ​មួយ​ក្បាល​ទៀត​ នោះ​នៅ​ពុំទាន់​មានការ​បញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ជលផល​ឬ​មន្ត្រី​អភិរក្ស​ សត្វ​ផ្សោត​ទន្លេមេគង្គ​នៅឡើយ​ទេ​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ ​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយថា​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​មាន​ប្រវែង​ ប្រមាណ​ជាង​មួយ​ម៉ែត្រ​និង​មាន​ទម្ងន់​ជិត​១០០​គីឡូក្រាម​ស្ថិតក្នុង​វ័យ​ បន្ត​ពូជ​ថែមទាំង​មានកូន​តូច​មួយ​ក្បាល​ងាប់​អណ្ដែត​នៅ​ជិត​នោះ​ទៀតផង​។​ ប្រជាពលរដ្ឋ​បាន​សន្និដ្ឋានថា​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​អាច​ងាប់​រយៈពេល​ ប្រហែល​ជិត​២​ថ្ងៃ​មកហើយ​។​ផ្សោត​នោះបាន​អណ្ដែត​តាម​ទឹក​ចុះមក​ក្រោម​នៅ​ ទីតាំង​ដែល​គេ​ប្រទះឃើញ​នៅ​ចំណុច​ខាងលើ​។​

​ករណីនេះ​គេ​សង្ស័យ​ បណ្ដាលមកពី​ត្រូវ​ខ្សែភ្លើង​ឆក់​ឬ​មាន​ជំងឺ​ទើប​បណ្ដាល​ឲ្យ​សត្វ​ផ្សោត​ញី​ មួយ​ក្បាល​នេះ​ងាប់​បែបនេះ​។​ក្រោយពី​ពលរដ្ឋ​ប្រទះឃើញ​បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​ទើប​គេ​ឃើញ​វត្តមាន​របស់​មន្ត្រី​អង្ក​ការ​WWF​មក​នាំទៅ​ ទីស្នាក់ការ​របស់ខ្លួន​ដើម្បី​ត្រួតពិនិត្យ​រក​មូលហេតុ​។​

​លោក​ឡោ​ គឹម​សាន​មន្ត្រី​អង្គការ​WWF​ខេត្តក្រចេះ​បានបញ្ជាក់​ឲ្យ​ដឹងថា​ការ​ងាប់​ សត្វ​ផ្សោត​នោះ​ខាង​ជំនាញ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។​កម្លាំង​ របស់លោក​កំពុង​វេច​ខ្ចប់​យកទៅ​ស្នាក់ការ​រ​អង្គការ​WWF​ដើម្បី​ធ្វើការ​ ពិសោធន៍​។​ជំ​ហ៊ាន​ដំបូង​លោក​ដាក់​ការសង្ស័យថា​ផ្សោត​មួយ​ក្បាល​នេះ​អាច​ ងាប់​ដោយសារ​រលូត​កូន​ព្រោះ​នៅ​ជិត​ផ្សោត​នោះ​មានកូន​ផ្សោត​តូច​មួយ​ក្បាល​ បាន​ងាប់​នៅក្បែ​នោះដែរ​។​

ដូច្នេះ​ទើប​លោក​សន្និដ្ឋានថា​បណ្ដា​ល​មកពី​រលូត​កូន​ព្រោះ​កូន​ផ្សោត​នោះ​វា​នៅ​តូច​ណាស់​គឺ​មិនទាន់​គ្រប់​ខែ​ដែល​ត្រូវ​កើត​នោះទេ​៕

 

ចំនួនអ្នកទស្សនា

    20586297

  • ថ្ងៃនេះ10311
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28691
  • ខែនេះ143841
  • ឆ្នាំនេះ143841
  • សរុប20586297