ប្តី-ប្រពន្ធថ្មីថ្មោង អាចចិត្តច្រើនប្ដី ផឹ​​ក​ថ្នាំ​សម្លាប់​សត្វល្អិតពុល​ស្លាប់

01-August-2016 | ដោយ មែន កំសត់

រាជធានីភ្នំពេញ ៖ មានការ​​ភ្ញាក់​ផ្អើល​​មួយ​​​កើតឡើង​ ដោយ​​សារ​​បុរស​ម្នាក់​​​​​បាន​ប​ញ្ចប់​​ជីវិត​ ​ដោយផឹ​​ក​ថ្នាំ​សម្លាប់​សត្វល្អិតពុល​ស្លាប់​​​ ​​ដែល​ហេតុការណ៍នេះ​ កើត​ឡើង​កាលពី​​យប់​ថ្ងៃ​ទី​៣០​ កក្កដា ​​២០១៦ ស្ថិត​​​ត្រង់​ចំណុច​​​ភូមិ​​ស្វាយ​​អៀ ឃុំ​ចំណា​​ក្រោម ស្រុក​ស្ទោង។

​យោង​​តាម​​ការ​ឱ្យ​​ដឹង​​ពី​សាច់ញាតិ​​​ថា​ ជន​​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​​ណេ​ន ណុ​ល ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ទើបតែ​សែនព្រេន​​​ជា​ប្តី​ប្រពន្ធ​​​ជាមួយនារី​ម្នាក់​ឈ្មោះជី​ង ឈៀង អាយុ​១៩ឆ្នាំ​ រស់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ​រយៈ​ពេល​​​​៣​​ខែ​ប៉ុណ្ណោះ​ ។

ប្រភពឱ្យ​ដឹងថា មុន​ពេលកើតហេតុ គេ​ឃើញ​​ទាំង​២​នាក់​ប្តី​-ប្រពន្ធ​កាន់​ទូរស័ព្ទ​​​១​គ្រឿង​ចុច​លេង​​ យ៉ាងសប្បាយ​​រីក​រាយ ។ មួយ​សន្ទុះ​ ​ពួក​​គេ​ក៏​ដណ្តើម​ទូរស័ព្ទ​គ្នា​​ទៅ​វិ​ញ​​ទៅ​មក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​កើតក្តី​​ខឹង ក៏​ដណ្តើម​ទូរស័ព្ទ​បានយក​​គប់​ចោល រួច​ដើរទៅ​ផឹកស្រា​ ។

បន្ទាប់​ពី​ផឹក​ស្រា ហើយ​ក៏​ដើរ​ត្រឡប់​មក​ផ្ទះវិញ ​តែដើរទៅ​​ខាង​ក្រោយ​ផ្ទះ ក៏​សម្រេចចិត្ត​យក​ថ្នាំ​សម្លាប់​សត្វល្អិត​ មិន​ស្គាល់​ម៉ាក មក​ផឹក​​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ។ ​ក្រោយមក ​ទើប​ប្រពន្ធ​និង​សាច់ញាតិ​ដឹង ​នាំ​គ្នា​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង​ ឱ្យ​​ជួយ
សង្គ្រោះ តែ​ឥទ្ធិពល​នៃ​ថ្នាំពុល​បាន​​ជ្រាប​ពេញ​រាង​កាយ​បាត់​ទៅ​ហើយ ធ្វើ​ឱ្យ​​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះបាន​​ ក៏​ត្រូវ​ស្លាប់​​តែម្តង ។

​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច ​ក៏​ប្រគល់​សាក​សពទៅ​​ឱ្យ​សាច់​ញាត់​យកធ្វើបុណ្យ​តាម​ប្រពៃណី​ ។

 

ចំនួនអ្នកទស្សនា

    20586457

  • ថ្ងៃនេះ10471
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28851
  • ខែនេះ144001
  • ឆ្នាំនេះ144001
  • សរុប20586457