បុរសម្នាក់ជាកម្មករទូកដរនៅស្រុកកោះសូទិនផឹកស្រាស្រវឹង ឈរធ្លាក់ពីលើទូកបាត់ខ្លួន២ថ្ងៃអណ្តែតសាកសពទើនៅស្រុកខ្សាច់កណ្តាល

01-August-2016 | ដោយ មែន កំសត់

 

ខេត្តកណ្តាល៖បុរសម្នាក់ជាកម្មករទូកដរនៅស្រុកកោះសូទិនផឹកស្រាស្រវឹងឈរធ្លាក់ពីលើទូកបាត់ខ្លួន២ថ្ងៃអណ្តែតសាកសពតាមខ្សែទឹកមកទើរនៅមាត់ច្រាំងទន្លេទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ។មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ធួក ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជនរងគ្រោះមានមុខរបរ ជាកម្មករស៊ីឈ្នួលបើកទូកដរ នៅភូមិកោះសូទិន ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្លងទៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។

ប្រភពដដែលបានបន្តថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពស្រវឹងស្រាហើយបានធ្លាកើពីលើទូកដរ ខណៈដែលទូកបើកចេញពីមាត់ច្រាំងបានចម្ងាយប្រមាណ៣០ម៉ែត្រ ។ បន្ទាប់ពីធ្លាក់ចូលទៅក្នុងទឹកជនរងគ្រោះក៏បានបាត់ខ្លួនរហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល ទើបមានប្រជាពលរដ្ឋរស់នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេមេគង្គស្ថិតក្នុងសភាពហើមប៉ោង ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ខណៈស្រវឹងស្រាធ្លាក់ពីលើទូកដរ ។ ក្រោយពីពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយនោះ សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

ចំនួនអ្នកទស្សនា

    20588827

  • ថ្ងៃនេះ1391
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31221
  • ខែនេះ146371
  • ឆ្នាំនេះ146371
  • សរុប20588827