​បិទ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​លើ​ផ្ទៃដី​១០​ហិកតា​នៅ​ស្រុក​មេមត់​

03-August-2016 | ដោយ មែន កំសត់

 

​​ត្បូងឃ្មុំ៖​ មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​រួមសហការ​ជាមួយ​មន្ត្រី​នរគ​បាល​និង​ អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​បិទ​បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ ដែល​ប្រព្រឹត្ត​ដោយ​ប្រជាពលរដ្ឋ​ចំនួន ២៩ គ្រួសារ ជាមួយ​វត្ថុតាង លើ​ផ្ទៃដី​ប្រមាណ ១០ ហិកតា​នៅ​តំបន់​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់​កាលពី​រសៀល​ថ្ងៃទី ០១ ខែសីហា​ឆ្នាំ​២០១៦​។​ក្នុងនោះ​សមត្ថកិច្ច និង អាជ្ញាធរ​មិនបាន​ធ្វើការ​ឃាត់ខ្លួន ឬ​រឹបអូស​វត្ថុតាង​អ្វី​នោះទេ គឺ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​រុករ​ក​រ៉ែ​បន្តទៀត និង ទុក​រយ​:​ពេល​មួយថ្ងៃ​ដើម្បី​ឲ្យ​ពួកគាត់​រុះរើ ជញ្ជូន​សម្ភារ​:​ចាកចេញ​។​

​ លោក​វរសេនីយ៍​ហុង​គឹម​ហឿន​អធិការនគរបាល​ស្រុក​មេមត់​បាន​ឲ្យ​រស្មី​កម្ពុជា​ ដឹង​នៅ​ព្រឹក​ថ្ងៃទី​០២​សីហា​ថា​ខាង​លោក​រួមជាមួយ​អាជ្ញាធរ​ស្រុក​មេមត់​ ពិតជា​បាន​ចុះទៅ​ណែនាំ​សកម្មភាព​រុករក​រ៉ែ​មាស​របស់​ប្រជាពលរដ្ឋ​រស់នៅ​ ជុំវិញ​តំបន់​សំពៅ​លូន​នោះ​ហើយ​ការណែនាំ​អប់រំ​ឲ្យ​បញ្ឈប់​នេះ​បានធ្វើ​ ច្រើនលើក​ហើយ​តាំងពី​ក្រុមហ៊ុន​វិនិយោគ​ស្របច្បាប់​បាន​ក្ស័យ​ទុន​ទុកចោល​ ឈប់​ធ្វើ​។​

​លោក ស៊ា ចាន់​ដា​រ៉ា ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០២ សីហា​នេះដែរ​ថា​"​ករណីនេះ​យើង​ឲ្យ​ពួកគាត់​សរុប​ចំនួន ២៩​គ្រួសារ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ​ហ្នឹងហើយ​ឲ្យ​ ពួកគាត់​ងាក​ទៅរក​ច្បាប់​វិញ​។​ក្នុងនោះ​យើង​បាន​ទុក​ពេលវេលា​សម្រាប់​ ពួកគាត់​ចាកចេញ​ពី​ទីកន្លែង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ខុសច្បាប់​នោះ​ មួយថ្ងៃ​ដើម្បី​របស់របរ​ចេញ​"​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ ទៀតថា​អ្នក​ទៅធ្វើ​ការជីក​រក​រ៉ែ​មាស​ខុសច្បាប់​ទាំងអស់នោះ​គឺ​ពួកគាត់​ជា​ កម្មករ​របស់​ក្រុមហ៊ុន​ចិន​មួយ​ដែល​បាន​វិនិយោគ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​ មាស​លើ​ផ្ទៃដី​ប្រមាណ​១០​ហិកតា​នៅ​សំពៅ​លូ​ឃុំ​ជាំ​តា​ម៉ៅ​ស្រុក​មេមត់​ដែល​ បាន​ខ្សាយ​ទុន​ទុកចោល​កន្លងទៅនេះ​៕

 

ចំនួនអ្នកទស្សនា

    20587007

  • ថ្ងៃនេះ11021
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29401
  • ខែនេះ144551
  • ឆ្នាំនេះ144551
  • សរុប20587007