រថយន្តដឹកឈើមួយគ្រឿងត្រូវមេព្រៃចាប់បានតែមិនទាន់មានចំណាត់ការអស់រយៈពេល ២ថ្ងៃមកហើយដែលជាហេតុសង្ស័យថាមានការឃោបឃិតគ្នាជាប្រព័ន្ធ

05-August-2016 | ដោយ មែន កំសត់

 

 កំពង់ចាម៖ រថយន្តយីឌុបប្រាំផ្លូវមួយគ្រឿងដឹកឈើជំនៀរ មួយគ្រឿងត្រូវបានកំលាំង រដ្ឋបាលព្រៃឈើសង្កាត់ កងមាសឃាត់យកចូលទីស្នាក់ការ ដោយសង្ស័យថាមានបង្កប់ឈើប្រណីត នៅពីក្រោម ទុករហូតមកដល់ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦ នេះ ទើបមានការ ឃើញសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ ដែលជាហេតុសង្ស័យថាមានការឃោបឃិតគ្នាជាប្រព័ន្ធ។

 គួរបញ្ជាក់ផងដែរថា ការឃាត់ឡានឈើមួយនេះគឺ មេព្រៃសង្កាត់កងមាស ឃាត់ ដោយសង្ស័យមានបង្កប់ឈើប្រណីត ពីក្រោម តាំងពីថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០១៦ មកម្ល៉េះ គឺនៅចំណុច ការ៉ាសលាងឡាន ក្នុងភូមិច្រណោម ឃុំ បុសខ្នុរ ស្រុកចំការលើ ដែលជាប្រភេទរថយន្ត ប្រាំផ្លូវ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0601។ ប៉ុន្តែរហូតដល់ល្ងាច ថ្ងៃទី៤ ខែ សីហានេះ ទើបមានការរើ ឈើនោះចេញ ដើម្បីធ្វើការវាស់វែង ខណៈដែលគេឃើញម្ចាស់រថយន្ត ដឹកឈើខាងលើកំពុងរត់ការ រកការអន្តរាគមន៏ពីអ្នកនេះ អ្នកនោះដើម្បីសំរួលតែគេមិនទាន់ដឹង ពីលទ្ធផលនៅឡើយទេ។ អ្វីដែលគួរអោយចាប់អារម្ភណ៍នោះគឺ ម្ចាស់ឡានបាននិយាយថា បើសិនជាគេចាប់ឡានគាត់យកទៅកន្លែងរដ្ឋបាលព្រៃឈើគឺវាកាន់តែស្រួលទៀតហើយអាលនិងឆាប់បានចេញ ព្រោះអីគាត់បានបង់ទៅអោយ មន្រ្តី មេព្រៃ នៅទីនោះអស់ទៅហើយមុននិងចេញ រថយន្តនេះមក ដោយមិនបានចន្លោះអ្នកណាម្នាក់ទេហើយគាត់បានបន្តទៀតថា ទោះគេចាប់ឡានមួយេះក៏មិនភ័យដែរព្រោះគេមានឡានផ្សេងទៀតសម្រាប់ដឹកហើយ។

  ការនិយាយរបស់ម្ចាស់ឡានបែបនេះស្របពេលដែល មន្រ្តី រដ្ឋបាលព្រៃឈើ ដូចជាមិនចង់អើរពើ លើការឆែកឆេរ ឬថយន្តមួយនេះទេ ទុករហូតដល់ ស្ងាត់មនុស្សទើបធ្វើការ រើរ ឡាននោះ អ្វីដែលសំខាន់ពេលដែលអ្នកសារព័ត៌មានទៅដល់គឺគេរើ បាន មួយកំណាត់ ឡានខាងមុខទៅហើយ។ ហេតុអ្វីបានជាមិនរើខាង ចុងរថយន្តមុនបែរជារើខាងក្បាលមុន? ឬខាងក្បាលមានឈើប្រណិត?ការធ្វើបែបនេះ ដូចជាមានការ ចង់លាក់បាំងរឿងអ្វីមួយ។

តើនេះអាចជាការឃោបឃិតគ្នាជាប្រពន្ធ័ដែរឬទេ? សង្ឃឹមថាថ្នាក់លើនិងពិនិត្យក្នុង បញ្ហានេះព្រោះបើបន្តទុកអោយកើតបញ្ហាបែបនេះដដែលជាដដែល នោះ មានន័យថា ការរៀបចំ គណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើរបស់ថ្នាក់ដឹកនាំដូចជាគ្មានប្រសិទ្ធភាព អ្វីបន្តិចសោះនោះទេ៕

 

ចំនួនអ្នកទស្សនា

    20588757

  • ថ្ងៃនេះ1321
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31151
  • ខែនេះ146301
  • ឆ្នាំនេះ146301
  • សរុប20588757