ចាញ់បោក​គេ​អស់​ម៉ូតូ ប្រាប់សមត្ថកិច្ចថា​ដាក់​ថ្នាំ​សណ្ដំ

05-August-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍ ដោយ​បាន​អះអាង​ថា ត្រូវ​ជនខិលខូច​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​។ ប៉ុន្តែ​ខណៈនោះ​នគរបាល​ប៉ុស្ដិ៍ ចោម​ចៅ មានការ​សង្ស័យ​ថា រឿង​នោះ​ជា​ការ​បំប៉ោង ព្រោះ​ខ្លាច​ទទួល​រង​នូវ​ការ​ស្ដីបន្ទោស​ពី​សំណាក់​ក្រុម​គ្រួសារ ក៏​បាន​សួរ​ដេញដោល ទើប​បុរស​នោះ​ប្រាប់​ថា ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ នាំ​យក​ម៉ូតូ​នោះ​ទៅ​ដាក់បញ្ចាំ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ មាន​ទាំង​វិក្កយបត្រ​ទទួល​បញ្ចាំ​ទៀត​ផង​។

ប៉ុន្តែ​និយាយ​ចុះឡើង​ៗ​នៅ​តែ​អះអាង​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​ដដែល ហើយដោយ​សារ​តែ​ម៉ូតូ​នោះ​ត្រូវ យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ជម្រុញ​ឲ្យ​បុរស​នោះ​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ ប៉ុស្ដិ៍​ទឹកល្អក់​៣ ខណ្ឌទួលគោក​វិញ ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា នេះ​មិនមែន​ជា​ការ​ដាក់​ថ្នាំ​នោះ​ឡើយ តែ​ជា​ការ​ចាញ់ បោក​គេ ព្រោះថ្នាំ​សណ្ដំ​តែ​ត្រូវ​ហើយ​៣​ថ្ងៃ​ទៅ​១​អាទិត្យ​ទើប​ស្វាង​។

បុរស​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ភាព សុធី អាយុ​២៧​ឆ្នាំ ជា​សិស្ស​រៀន​ផ្នែក​បច្ចេកទេស​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ផ្ទះ​ជួល​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដាក់​ពាក្យបណ្ដឹង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដោយ​ប្រាប់​នគរបាល​ថា បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1DE-5883​។ បុរស​ខាងលើ​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​នោះ​ទៅ​មើល​គេ​លេង​បាល់ទះ នៅ​ម្ដុំ​ស្ថានីយប្រេងឥន្ធនៈ​គី​ម​ឡុ​ង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង លុះ​ក្រោយមក​មាន​បុរស​ម្នាក់ បាន​ទៅ​ដល់​ទះ​ស្មា និង​និយាយ​បញ្ចុះបញ្ចូល​ចុះឡើង​ៗ និង​បបួល​ខ្លួន​ទៅ​កាន់​ផ្សារ​ឃ្លាំង​រំសេវ រួច​យក​ម៉ូតូ​ទៅ​បញ្ចាំ​តែ​ម្ដង​។

ខណៈនោះ​ខ្លួន​ហាក់​មិន​បានដឹង​អ្វី​ទេ ភ្លេចភ្លាំង​វង្វេងស្មារតី​អស់ រហូត​ជនសង្ស័យ​យក​លុយ​ដែល​បញ្ចាំ​ម៉ូតូ ទៅ​បាត់​ទើប​ភ្ញាក់ខ្លួន ហើយ​ក៏​មាន​វិ​ក័យ​ប័ត្រ ទទួល​បញ្ចាំ​ម៉ូតូ​នោះ​ដែរ ប៉ុន្តែ​មិន​មានឈ្មោះ​ទីតាំង​បញ្ចាំ​នោះ​ឡើយ ទើប​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​បែប​នេះ​តែ​ម្ដង​។ ដោយឡែក​នគរបាល ក្រោយ​ពេល​សួរនាំ​ដឹង​រឿង បាន​សន្និដ្ឋាន​ថា បុរស​នោះ​ចាញ់បោក​គេ ហើយ​ខ្លាច​ក្រុម​គ្រួសារ​ជា​ព​សេស​ប្រពន្ធ​ស្ដីបន្ទោស​ទើប​ប្រាប់​ថា​ត្រូវ​ថ្នាំ​សណ្ដំ​ចោរ ប៉ុន្តែ​ដោយសារ​រឿងរ៉ាវ​នៃ​ការ​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​នោះ ស្ថិត​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ទើប ឲ្យ​ជន​នោះ​ទៅ​ប្ដឹង​នគរបាល​ខណ្ឌទួលគោក​វិញ​៕

 

 

ចំនួនអ្នកទស្សនា

    20586697

  • ថ្ងៃនេះ10711
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29091
  • ខែនេះ144241
  • ឆ្នាំនេះ144241
  • សរុប20586697