ខេត្តសៀមរាប៖ នាយក សាខា គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្រុកអង្គរស្នួល ម្នាក់ត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការ នគរបាល ខេត្តសៀមរាប ធ្វើការ ចាប់ខ្លួន តាមអំណាច ដីកា របស់ តុលាការ ខេត្តកណ្ដាល។ ជនសង្ស័យ ត្រូវបាន ចាប់នៅម្ដុំជិតវត្តចក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នៅល្ងាចមិញ ថ្ងៃទី៤ខែ សីហាឆ្នាំ២០១៦នេះ។
ប្រភព បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះឡុច ចំរើនភេទ ប្រុសអាយុ៣៣ឆ្នាំ មុខរបរ នាយកសាខា ប្រាសាក់ ស្រុកអង្គស្នួល មានកន្លែងកំណើត ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមាន ទីលំនៅ បច្ចុប្បន្ន ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពីបទ(រំលោភ លើទំនុកចិត្ត) ប្រព្រឹត្ត នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គរស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ២៥កុម្ភះ ឆ្នាំ២០១៦។
ប្រភពបាន ឲ្យដឹងទៀតថា ជនសង្ស័យ ក្រោយពីចាប់ខ្លួន កម្លាំងនគរបាល បានធ្វើការ បញ្ជូនទៅ ខេត្តកណ្ដាល ភ្លាមៗផងដែរ។យ៉ាងណា នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីតំណាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅឡើយទេ ជុំវិញករណីនេះ៕