ចូលក្លិបផឹកស៊ីអត់លុយសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថី្មដើម្បីសាកសួរបែកធ្លាយរឿងឆបោកម៉ូតូ៣គ្រឿង

05-August-2016 | ដោយ មែន កំសត់

 

 

ភ្នំពេញ​៖​ចូល​ក្លិប​ផឹកស៊ី​អត់លុយ​(​អស់​១២៥$)​សន្តិសុខ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថី្ម​ដើម្បី​សាកសួរ​បែកធ្លាយ​រឿង​ឆបោក​ម៉ូតូ​៣​គ្រឿង​ផ្សេងទៀត​នៅ​ខេត្តកណ្តាល​។ ដែល​កើតឡើង​កាលពី​ម៉ោង ៥:១៥​នាទី​ទាបភ្លឺ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្លិប​ម៉ូ​ណា​កូ​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំ​ពឹ​ញ​ថ្មី ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ អាង ទីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ឈូក​ឃុំ​សន្លង់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា នៅ​មុនពេល​ឃាត់ខ្លួន​បុរស​ខាងលើ​មាន​លុយ​តែ​២០​ដុល្លារ​ហើយ​បានមក​ចូល​ផឹក​សី​ុ​ក្នុង​ក្លិប​ម៉ូ​ណា​កូ រហូតដល់​ចប់​គិតលុយ​ចេញ​អស់ ១២៥​ដុល្លារ​អត់លុយ​ឲ្យ​គេ​ត្រូវ​សន្តិសុខ​ក្លិប ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​សាកសួរ​។ ប្រភព​ដដែល​បាន​ប្រាប់ទៀតថា ក្រោយពី​យកមក​សាកសួ​រ​និង​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែល​នៅជាប់​ខ្លួន​ជនសង្ស័យ​គោលបំណង​រក​បងប្អូន​យកលុយ​មក​សងខាង​ក្លិប​ស្រាប់តែ​លេខ​ដែល​ខ​ល​ចូល​នេះ​បែកធ្លាយ​ជា​ម្ចាស់​ម៉ូតូ​ត្រូវបាន​ជនសង្ស័យ​ឆក​បោក​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ខេត្តកណ្តាល ហើយ​បាន​ទំនាក់ទំនង​សមត្ថកិច្ច​ខេត្តកណ្តាល មក​ទទួល​ជនសង្ស័យ​ខាងលើ​តែម្តង​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បានធ្វើការ​ឆបោក​ម៉ូតូ​ចំនួន​៣​គ្រឿង​ពី​មិត្ត​ភ័​ត្ត្រ​នៅ​ស្រុក​ជាមួយគ្នា​ដោយ​ម៉ូតូ​ទី​១​ម៉ាក​ហុងដា​សេ​១០០ សេរី​២០០២ ពណ៌​ស្លែរ​មួយគ្រឿង​ទី​២​ម៉ូតូ​ស្កូ​ប​ពី​ពណ៌​ផ្ទៃមេឃ​មួយគ្រឿង​និង​ទី​៣​ម៉ូតូ​ម៉ាក​អាយ​ខុន​ពណ៌​ត្រួយ​ចេក​ដែល​ប្រើ​រូបភាព​ខ្ចី​ទៅ​ទិញ​គ្រឿងក្លែម​និង​រូបភាព​ខ្ចី​ទៅ​បើក​លុយ​នៅ​វិ​ង​ហើយក៏​ទៅ​បាត់​រហូត​។​

​ព័ត៌មាន​ចុង​ក្រោយពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​បានប្រគល់​ទៅ​ឲ្យ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល មក​ទទួលយក​នៅ​រសៀល​ថ្ងៃ​ដដែល​មូលហេតុ​ដោយ​ជន​ខាងលើ​ឆបោក​ម៉ូតូ​ចំនួន​៣​គ្រឿង​នៅ​ទីនោះ​ហើយ​មាន​ដើមបណ្តឹង​៣​នាក់​បានដាក់​ពាក្យបណ្តឹង​ផងដែរ​៕

 

ចំនួនអ្នកទស្សនា

    20586317

  • ថ្ងៃនេះ10331
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28711
  • ខែនេះ143861
  • ឆ្នាំនេះ143861
  • សរុប20586317