កម្លាំងរដ្ឋបាលព្រៃឈើសហការណ៍ ជាមួយកម្លាំងអាវុធហត្ថខេត្តរតនគិរីបានស្ទាក់ចាប់រថយន្តឡង់គ្រីស័រមួយគ្រឿង ដឹកឈើប្រណិត

05-August-2016 | ដោយ មែន កំសត់

 

 

ខេត្តរតនគិរី ៖ កម្លាំងរដ្ឋបាលព្រៃឈើសហការណ៍ ជាមួយកម្លាំងអាវុធហត្ថខេត្តរតនគិរី និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកទាបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តឡង់គ្រីស័រមួយគ្រឿង ដឹកឈើប្រណិតពេញ ពេលកំពុងបើកលោតឆ័ត្រចូលក្រុងបានលុង ត្រង់ចំណុចភ្នំកូនសេកស្ថិតក្នុងភូមិតាអងកាតែឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ដែលរថយន្តដឹកឈើមួយគ្រឿងនេះ ត្រូវបានមន្រ្តីជំនាញអះអាងថា ជារបស់លោក សេង វាសនា នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ពាក់ស័ក្តិ៤។

លោក គឹម ឆេងលីម មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ មានរថយន្តលួចដឹកឈើឆ្លងកាត់ភូមិសាស្ត្រខ្លួននោះ លោកបានសុំយោបល់លោក កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបតែម្តង។ បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើប្រណិតពេញនេះត្រូវនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ។

ទាក់ទិនទៅ និងមន្ត្រីនគរប្រឆាំងបទល្មើសសេដ្ឋកិច្ចលួចដឹកឈើប្រណិតខាងលើនេះដែរ លោកវរសេនីយ៍ឯក នូវ ដារ៉ា ដែលជាប្រធានអង្គភាពនោះ បានប្រាប់ថា បុគ្គល សេង វាសនានេះកន្លងមកអង្គភាពបានហៅមកណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនឈើជាច្រើនដងមកហើយ តែគាត់នៅតែមិនព្រមបញ្ឈប់ទៀត។

 

ចំនួនអ្នកទស្សនា

    20591047

  • ថ្ងៃនេះ3611
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33441
  • ខែនេះ148591
  • ឆ្នាំនេះ148591
  • សរុប20591047