ឧត្តរមានជ័យ៖ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារការបាក់ឈើទម្រហើយស៊ីទែនដាក់ទឹកសង្កត់ពីលើ។ហេតុការនេះកើតឡើងខណៈ ពេលដែល ឪពុកម្តាយក្មេងរងគ្រោះទៅជួយជួសជុលផ្ទះ និងធ្វើម្ហូបនៅផ្ទះអ្នកជិតខាង។
សមត្ថកិច្ចនិយាយថាហេតុការណ៍គ្រោះថ្នាក់បាក់ស៊ីទែនទឹកសង្កត់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៤ខែសីហាឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ លំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ប៉ុន្តែក្មេងស្រីរងគ្រោះបានស្លាប់នៅវេ លាម៉ោង១៣.១៤នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីរូបនាងបានរងរបួសធ្ងន់ ធ្ងរពេក។
សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ឪពុកក្មេងរងគ្រោះឈ្មោះ យី ដូង អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ សន ង៉ែត អាយុ៣២ឆ្នាំ រស់នៅភូមិរំទង ឃុំរំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំកូនស្រីម្នាក់ឈ្មោះ គៀ ដាវ អាយុ៣ឆ្នាំ ទៅជួសជុលផ្ទះរបស់ឈ្មោះប៊ូ ភា ភេទប្រុស អាយុ៦០ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នា។
ខណៈពេលដែលកំពុងជួសជុលផ្ទះនោះ ហើយម្តាយក្មេងស្រីរងគ្រោះ ក៏បានជួយធ្វើ ម្ហូបនៅជិតទម្រឈើដាក់ស៊ីទែនទឹក ខណៈពេលទម្រឈើបានបាក់ទាំងកម្រោល ហើយរលំធ្លាក់ស៊ីទែនទឹក មកសង្កត់ក្មេងស្រីរងគ្រោះឈ្មោះ គៀ ដាវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកអន្លង់វែង។
ប៉ុន្តែដោយសារក្មេងស្រីបានរងរបួសធ្ងន់ក៏បានស្លាប់នៅរសៀលថ្ងៃទី០៥ខែសីហានេះហើយឪពុកម្តាយក៏យកមកធ្វើបុណ្យតាមប្រពៃណីគួរឲ្យសោកស្តាយបំផុត៕