បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន ឆក់​ខ្លួនឯង​ស្លាប់​នៅ​វាលស្រែ

06-August-2016 | ដោយ មែន កំសត់

 

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​កណ្តាល​វាលស្រែ​តែ​ម្នាក់ឯង ខណៈ​ដែល​ចេញពីផ្ទះ​ប្រាប់​ប្រពន្ធ​ថា​ទៅ​ឆក់​ត្រី​នៅ​តាម​វាលស្រែ​ដូច​រាល់ដង តែ​មិនដឹង​ជា​ឆក់​ត្រី​យ៉ាងណា បែរជា​ឆក់​ខ្លួនឯង​ស្លាប់​ទៅ​វិញ​។ ហេតុការណ៍​ដែល​មិន​គួរ​ឱ្យ​កើត​មាន​នេះ កើតឡើង​កាលពី​ទី​០៤ ខែសីហា វេលា​ម៉ោង​ប្រហែល​៨​យប់​។ បើ​តាម​សមត្ថកិច្ច​កិច្ច​បានឱ្យ​ដឹង​ថា បុរស​ដែល​ចេញ​ទៅ​ឆក់​ត្រី​បែរជា​ឆក់​ខ្លួនឯង​ស្លាប់​នោះ​ឈ្មោះ អិន ដាំ អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កសិករ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ដូន​យូរ ឃុំ​ជា​ខាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

តាម​សម្តី​អ្នកស្រុក​បាន​រាយការណ៍​មក​ថា រៀង​ង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវវស្សា ជន​រង​គ្រោះ​តែងតែ​ចេញ​ទៅ​ឆក់​ត្រី នៅ​វាលស្រែ​ជា​រៀងរាល់ថ្ងៃ​គឺ​ឲ្យ​តែ​ព្រលប់ គឺ​គាត់​ចេញ​ទៅ​តាម​ទម្លាប់​។  ដូច​សព្វមួយដង នៅ​ថ្ងៃ​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ​បាន​រៀបចំ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួន​ចេញ​ទៅ​ឆក់​ត្រី និង​បាន​ចេញពីផ្ទះ​ប្រហែលជា​ម៉ោង​ប្រមាណ​ជា​៨​យប់ ហើយ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ពេល​នោះ​មករ​ហូត​ដល់​ភ្លឺ​មិនឃើញ​ញ​ត្រឡប់​ទៅ​ផ្ទះ​។ រីឯ​ប្រពន្ធ ដែល​នៅ​ចាំ​នៅផ្ទះ ដោយ​មេឃ​ភ្លឺ​គឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ហើយ​នៅ​តែ​មិនឃើញ​ប្តី​ត្រឡប់​មក​វិញ​សោះ ក៏​បានការ​បារម្ភ លាយឡំ​និង​ការ​សង្ស័័យ ក៏​ចេញ​តាម​រកតែ​ម្នាក់ឯង ស្រាប់តែ​ឃើញ​ប្តី​របស់​ខ្លួន​ដេក​ស្លាប់​នៅ​ក្នុង​វាលស្រែ​ដែល​មានទឹក​ដក់ ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា ២​គីឡូម៉ែត្រ ដោយនៅ​ជិត​ខ្លួន​មាន​ភ្ជាប់​ជាមួយ​ឩ​បក​រណ៍​ឆក់​ត្រី​ផង​ដែរ​។

ពេល​ឃើញ​ទិ​ដ្ឋា​ភាព​បែប​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែកយំ​ហៅ​បងប្អូន និង​អ្នកស្រុក​មក​ជួយ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​ផង​ដែរ​។ ក្រោយ​ពេល​សមត្ថកិច្ច​មក​ដល់​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា សព​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ប្រដាប់​ឆក់​ត្រី​ដោយ​ខ្លួនឯង​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

ចំនួនអ្នកទស្សនា

    20590567

  • ថ្ងៃនេះ3131
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32961
  • ខែនេះ148111
  • ឆ្នាំនេះ148111
  • សរុប20590567