ខេត្តតាកែវ៖ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភូមិខ្លាកូន ឃុំពុតស ស្រុកបាទី ខេត្តតាកែវ បាននាំគ្នារិះគន់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានថា ភូមិ ឃុំរបស់ពួកគាត់ ឃុបឃឹតបើកបនល្បែងស៊ីសង ជាពិសេសសង្វៀនមាន់ដ៏ធំបើកខួបប្រាំង ខួបវស្សា យកលុយដាក់ហោប៉ៅបង្កអសន្តិសុខក្នុងមូលដ្ឋាន ។
ប្រជាពលរដ្ឋបានឲ្យ ដឹង ម្ចាស់សង្វៀនមាន់មានឈ្មោះហុង គាត់បើកប្រមូលផ្តុំអ្នកញៀនល្បែងមកពីគ្រប់ទិសទី ហោកញ្ជៀវ និងមនុស្សប្រសេកប្រសាចតាន់តាប់ បំពងសំឡេងពេញភូមិ ដែលសង្វៀននេះ នៅមិនឆ្ងាយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននោះឡើយ ។
ប្រជាពលរដ្ឋបានរិះគន់ថា វេទិកាសាធារណៈរបស់ឃុំ ក៏ដូចជាស្រុកបានលើកឡើងសំណូមពរឲ្យប្រជាពលរដ្ឋសហការ ផ្តល់ដំណឹងពីបទល្មើសក្នុងមូលដ្ឋាន ករណីមុខសញ្ញាលួច ឆក់ ប្លន់ និងបនល្បែងស៊ីសងជាដើម ប៉ុន្តែចំពោះសង្វៀនមាន់ដែលនៅនឹងភ្នែកច្រមុះពួកគាត់ បែរជាមិនព្រមមានចំណាត់ការដែលធ្វើឲ្យ ពួកគាត់ជឿថា ទាំងមេប៉ុស្តិ៍នគរបាលពុតស និងអធិការនគរបាលស្រុកបាទី រួមជាមួយអាជ្ញាធរផងដែរ អាចពាក់ព័ន្ធនឹងការឃុបឃិតជាមួយម្ចាស់សង្វៀនគឺលោក ហុង ។
គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានដាក់បំរាមមិនឲ្យមានវត្តមានល្បែងស៊ីសងតែនៅស្រុកបាទី បែជាសមត្ថកិច្ច ភាគច្រើន បែរជានាំគ្នាទៅរកសាហុយផ្សេងៗពីមេបនល្បែងទៅវិញ ។