បាត់ដំបង៖លោក ជា វុទ្ធី ដែលប្រជាពលរដ្ឋអូសរទេះហៅថាជាមេគយច្រកគីឡូ១៣ហៅភ្នំដីស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងត្រូវបានគេរាយការណ៍ថាបានអនុញ្ញាតអោយឈ្មួញដឹកទំនិញគ្រប់ប្រភេទទាំងស្របច្បាប់និងមិនស្របច្បាប់ពីដីថៃចូលក្នុងទឹកដីកម្ពុជាជាថ្នូរនិងផលប្រយោជន៍ឯកជន។បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទំនិញទាំងនោះមានជាអាទិ៍ត្រីអន់គុណភាពជ្រូកស្លឹកត្រចៀកក្រហមថៃសំភារៈសំណង់គ្រៀងឧបភោគបរិភោគ។ល។ការដឹកទំនិញទាំងអស់នេះមានទាំងរថយន្តតូច ធំ និងក្លែងបន្លំអោយកម្មករជញ្ជូនតាមរទេះឆ្លងដែនជាលក្ខណះខ្នាតតូចយកមកដាក់រថយន្តធំអោយឈ្មួញទាំងអស់នោះធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យមន្ត្រីគយគ្រាន់តែចាំយកលុយពីអ្នកអូរទេះបន្តិចបន្តួចក្រៅពីនោះគឹគេទូទាត់ជាមួយម្ចាស់ទំនិញ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៏បានឲ្យដឹងថាថា ត្រីក្លាសេអន់គុណភាពរាប់រយតោនដឹកចូលក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញសំរ៉ុកដឹកចេញពីប្រទេសថៃមកកម្ពុជា ចូលមកចែកចាយបន្តពេញក្រុងបាត់ដំបង ដើម្បីកែច្នៃជាចំណីអាហារ ដោយគ្មានការត្រួតពិនិត្យពីខាងមន្ត្រីជំនាញទាំងគយនិងមន្ត្រីកាកុងត្រូលឡើយ។ ប្រជាពលរដ្ឋរស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហើបប្រាប់ថា ត្រីក្លាសេអន់គុណភាពរាប់រយតោន ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនរាល់ថ្ងៃ យកមកចែកចាយបន្តនៅផ្សារប្រហុក ដែលមានទីតាំងស្ថិតក្នុងភូមិព្រែកតាច្រែង នេះ ហើយត្រីក្លាសេអន់គុណភាពទាំងនោះ ភាគច្រើនត្រូវបានគេយកទៅកែច្នៃ ជាចំណីអាហារ ដូចជា៖ ប្រហិតត្រី ណែមត្រី សង្វាក់ត្រី ផ្អក និងមួយចំនួនទៀត គឺវះជាងៀត។ ក្រៅពីការនាំចូលត្រីខូចគុណភាពក្រោមភ្នែកគយនិងកាំកុងត្រូលការនាំជ្រូកចូលក៏ជាចំណូលរបស់លោកមេគយច្រកជាវុទ្ធីផងដែរ។
ករណីឃុមឃឹតគ្នាជាមួយឈ្មួញនាំទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់ទុកស៊ីខ្លះតាមច្រកភ្នំដីនេះវាមិនមែនលោក ឈុន សុភមង្គល ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ងទេតែវាជាជំនាញផស់គេក្នុងការរកចមណូលក្រោមតុ។សូមបញ្ជាក់ដែរថាកាលពីថ្ងៃទី២២មេសាឆ្នាំ២០១៦កន្លងទៅនេះលោកអូនពន្ធ័មុនីរត្ន័ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ធ្លាប់បានដឹកនាំប្រតិភូចុះពិនិត្យការងារគយច្រកភ្នំដីនេះដែរ។សកម្មភាពចុះត្រួតពិនិត្យគយតាមព្រុំដែនពិសេសគយច្រកភ្នំដីបានធ្វើឡើយក្រោយពីមានរឿងអាស្រូវពុករលួយនិងបញ្ហាសង្គមបង្កឡើងដោយមន្ត្រីគយច្រកភ្នំដីនោះផ្ទុះឡើងដូចជាករណីមន្ត្រីគយឈ្មោះសៀកចាន់ស្រវឹងបើកឡានឡិចស៊ិស៤៧០ពាក់ស្លាកលេខ២n១៧៧១បើកបុករះបង្ករគ្រោះថ្នាក់ខូចខាតទ្រព្យសម្បត្តិដល់ប្រជាពលរដ្ឋនៅផ្សារកំរៀង។ការសាងសង់ទីស្នាក់ការគយច្រកភ្នំដីកាលពីជំនាន់មេគយច្រកភ្នំដីចាស់គ្មានតម្លាភាពជាដើម។តែចូលដល់សម័យលោកជាវុទ្ធីសកម្មភាពឃុបឃឹតជាមួយឈ្មួញនាំទំនិញចូលធ្វើឲ្យបាត់ចំណូលពន្ធគយក៏នៅតែមានដដែល។ជាក់ស្តែងកាលពីខែមិថុនាឆ្នាំ២០១៦កន្លងមកនេះចំណូលពន្ធគយបានធ្លាក់ចុះដែលធ្វើឲ្យមានការព្រួយបារម្ភពី លោកគន់ញឺមមេគយធំស្រុកខ្មែរ។