មន្ត្រី​ជើង​ដប់​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​លេងល្បិច​កន្ទេល​ធំ​ប្រ​ឡំ​ដេក​ឃុបឃិត​លួច​ដី​សហគមន៍​ព្រៃ​ឈី​ភ្នំ​តា​សាំ​លក់

06-August-2016 | ដោយ មែន កំសត់

 

 

​កំពង់ឆ្នាំង​៖​សេចក្តីរាយការណ៍​រប​ស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដី​សហគមន៍​ព្រៃ​ឈី​នៅ​ចំណុច​តំបន់ភ្នំ​តា​សាំ ប្រមាណ​ជាង​៧០០​ហិច​តា ដែល​ស្ថិត​ខាងត្បូង​រ៉ា​រថភ្លើង​ក្រាំង​ស្គារ កន្ទុយ​ដី​ជាប់​ព្រំប្រទល់​ភ្នំ​កន្ត្រក់​/ ភ្នំ​ពាម​លោក និង .​ភ្នំ​សូរិយា​/​ហើយ​ខាងកើត​ទល់​ភូមិ​វាល​ស្បូវ​ឃុំ​តាំងក្រសាំង​។​ខាងត្បូង​ទល់​ឃុំ​ខ្លុង​ពពក នឹង​ជាប់​ប្រទល់​ឃុំ​ជៀប​ស្រុក​ទឹកផុស កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​ដី​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ដោយ​រៀបចំ​ឯកសារ​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​រំលោភ​យក​ដី​ខាងលើ​លក់​ឲ្យ​ក្រុម​ឈ្មួញ​ម្នាក់​។​
-​ប្រភព​ខាងលើ​បញ្ជាក់ថា​ក្រុម​បន្លំ​ជួញ​ដី​រដ្ឋ​នោះ មាន​មន្ត្រី​ក្រុមប្រឹក្សាឃុំ​ក្រាំង​ស្គារ ម្នាក់​ឈ្មោះ សុខ សុវណ្ណ មេ​សហគមន៍​ភ្នំ​តា​សាំ ឈ្មោះ​សៅ ខេ និង​ឈ្មួញ​គួ​ក​ជេ​ដី ឈ្មោះ ម៉ាត់ រ​ត្ន័​បាន​បំផុស​ប្រជាពលរដ្ឋ​ក្នុងការ រៀបចំ​ធ្វើឯកសារ​ក្លែងក្លាយ​យក​ប្រជាពលរដ្ឋ​ធ្វើជា​ម្ចាស់​ដី ដោយបាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ឈរឈ្មោះ​ធ្វើលិខិត​កាន់កាប់​ដីធ្លី​ដោយ​អ្នក​ដែល​ឈរ​កាន់​លិខិត​កាន់កាប់​ដីធ្លី​ទាំងនោះ ទទួលបាន​ថវិការ​ចំនួន​១៥០​ដុល្លារ ក្នុង​១​ហិច​តា​។

​ក្រុម​ឈ្មួញ​ទាំង​នោះបាន​យកទៅលក់​បន្ត​អោយ​ឈ្មួញកណ្ដាល​ក្នុង​១​ហិច​តា​៧៥០​ដុល្លារ​បន្តទៀត​។ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ដែល​ក្រុម​គេ​រៀបចំ​ដី​ចំនួន​៤០០​ហិច​តា​សិន​។ បើ​បាន​ជោគជ័យ​គេ​នឹង​រៀបចំ​បន្ថែម​១០០០​ហិច​តា​ទៀត ដោយមាន​ការបើក​ដៃ​ពី​លោក​មេឃុំ​ក្រាំ​ស្គា​ឈ្មោះ​គង់ សំ​អ៊ី​ម និង​ស្មៀនឃុំ ។​

-​ប្រភព​បាន​បង្ហើប​ទៀតថា ក្រុម​លោក សុខ សុវណ្ណ ដែលជា​ក្រុមប្រឹក្សាឃុំ​/​មេ​សហគមន៍ សៅ ខេ និង​ម៉ាត់ រ័ត្ន​បាន ធ្វើការ​ព្រមព្រៀង ចុះកិច្ចសន្យា ជាមួយ​ថៅកែ​ម្នាក់​ដែលជា​ឈ្មួញកណ្ដាល​រស់នៅ​ឃុំ​ពន្លៃ ស្រុករ​បរិបូរណ៍​ដោយមាន​ឈ្មោះ​សុខ សុវណ្ណ សមាជិក​ក្រុមប្រឹក្សាឃុំ ជា​អ្នកទទួល​រៀបចំ​និង​ធានា​ចំពោះ​ឈ្មួញ​ដី​បើ​គ្មាន​ដី​ឬ​មាន​បញ្ហា​គេ​សងលុយ​វិញ​១​គុណ​និង​៣ ។​ប្រជាពលរដ្ឋ​និយាយថា ឈ្មោះ​សុខ សុវណ្ណ សមាជិក​ក្រុមប្រឹក្សាឃុំ មេ​សហគមន៍​សៅ ខេ និង ឈ្មោះ​ម៉ាត់ រ័ត្ន បានទទួល​លុយ​កក់​ថ្លៃ​ទិញ​ដី​ចំនួន ២០០០០​ដុល្លារ​រួចហើយ​។​

-​ពាក់ព័ន្ធ​ករណី​រឿងរ៉ាវ​រំលោភ​ដីធ្លី​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ក្រាំង​ស្គា សំនូមពរ​ដល់​ឯកឧត្ដម​ជា សុផារ៉ា​ទេសរដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​.​ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង ឈួ​រ ច័ន្ទ​ឌឿ​ន​.​នឹង​អស់លោក​មន្ទីរ​សុរិយោដី​ខេត្ត និង​អភិបាលស្រុក ទឹកផុស គួរតែ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ផង​។ ព្រោះ​ករណី​ដូចខាងលើ​ចឹ​ង​មាន​ច្រើន​ករណី​មកហើយ​តែ​គេ​មិនឃើញ​មានការ​ទប់ស្កាត់​និង​ចាប់​ជន​ខិល​ខួច​ទាំង​នោះមក​ផ្ដន្ទាទោស​ម្ដងណា​ឡើយ​ចឹ​ង​ហើយ​បានជា​មន្ត្រី​មូលដ្ឋាន​ចេះតែ​បានចិត្ត​នោះ​។​

 

ចំនួនអ្នកទស្សនា

    20588997

  • ថ្ងៃនេះ1561
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31391
  • ខែនេះ146541
  • ឆ្នាំនេះ146541
  • សរុប20588997