ជិះ​ម៉ូតូឌុប​គ្នា​ពេលយប់ ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់​ ​

07-August-2016 | ដោយ មែន កំសត់

​​​ព្រះសីហនុ​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្តបុក​គ្នា ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ពីរ​នាក់ បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង ។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ គីឡូម៉ែត្រ​១១៣-១១៤ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់ រទេះ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃ ទី​៥ ខែសីហា ឆ្នាំ​២០១៦ ។


​    ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ចុះ​ដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​នេះ កើតឡើង​រវាង​រថយន្ត​ម៉ាក់​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ ២ AF ៨៦០៤ បាន​បុក​ជាមួយ​ម៉ូតូ ម៉ា​កវេ​វ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ នៅនឹងកន្លែង ។
​    ​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ ដែល​ស្លាប់​នៅនឹងកន្លែង មានឈ្មោះ សុខ វ៉េ​ត អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ និង​ឈ្មោះ​ភា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ ។

​    ​ក្រោយ​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង បាន​រត់​គេចខ្លួនបាត់ ស្រមោល ។ បច្ចុប្បន្ន​សាកសព ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកទៅ អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សីលា សមត្ថកិច្ច​បាន​តាម​ស្រាវជ្រាវ​រក​អ្នកបើកបរ យកមក​ទទួលខុសត្រូវ​ក្នុងករណីនេះ ៕

 

ចំនួនអ្នកទស្សនា

    20590527

  • ថ្ងៃនេះ3091
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32921
  • ខែនេះ148071
  • ឆ្នាំនេះ148071
  • សរុប20590527