រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងខណ្ឌសែនសុខ បានបើកប្រតិបត្តិការក្តៅបង្ក្រាបល្បែងស៊ីសងនៅចំណុចភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងបៀរដែលត្រូវបានបង្ក្រាបនេះបានបើកលេងដុះស្លែទៅហើយ ប៉ុន្តែដោយសារតែទីតាំងលេងនោះស្ថិតក្នុងភូមិសាស្ត្រពិបាក ពោលគឺនៅខាងក្នុង ហើយជ្រៅ ពេលចុះបង្ក្រាបម្តងៗអ្នកញៀនល្បែងទាំងនោះបានរត់គេចខ្លួនអស់ ទើបតែព្រឹកមិញនេះសមត្ថកិច្ចបើកប្រតិបត្តិការក្តៅឆ្មក់បង្ក្រាបរហូតបានសម្រេច ដោយបានឃាត់ខ្លួនអ្នកញៀនល្បែងបាន៩នាក់ ម៉ូតូ២គ្រឿង មាន់៥ក្បាល ទ្រុងមាន់៦ និងបៀរ១ហ៊ូ ។
ក្រោយពេលបង្ក្រាបបាន ក្រុមអ្នកញៀនល្បែង និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕