រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៧ សីហា ២០១៦ បានរៀបចំធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ៦នាក់ពាក់ព័ន្ធ មានបំណងរៀបគំរោងប្លន់អ្នកមានប្រាក់នៅស្រុកស្អាង ខេត្តកណ្តាល ។ សន្និសិទនោះបានធ្វើ ឡើយដោយលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ និងលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រ ធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីសំណាក់លោកឧត្តមសេនី លោកវរៈសេនីយ៍ ទទួលការងារតាមតំបន់ និងការិយាល័យចំណុះឲ្យនាយកដ្ឋាន ព្រហ្មទណ្ឌ ពិសេសទៅទៀតគឺសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់ករណីនឹង ត្រូវបញ្ជូនជនសង្ស័យទៅទៅនោះ ដើម្បីប្រគល់ជូនសាលាដំបូងខេត្តលើការវិនិច្ឆ័យទោស។
សន្និសិទបាននាំជនសង្ស័យទាំង៦នាក់ ដែលម្នាក់ជាមេខ្លោងត្រូវគ្រាប់កាំភ្លើងកំពុងសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យ ក៏តម្រូវដឹកមកបង្ហាញមុខដែរ និងពេលចប់ពិធីនាយកដ្ឋាន ព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនទៅសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងតែម្ត ងទៅ ។ ជនសង្ស័យ៦នាក់ មាន១.ឈ្មោះ ប៊ិត តឿ ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំស្វាយទង ស្រុកមេសាង ខេត្តព្រៃវែង (ជាមេខ្លោង) និងរងរបួសបាក់ជើង ២.ឈ្មោះ ម៉ុន ខុន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ៩ ឃុំរង្សី ស្រុកកោះញែក ខេត្តមណ្ឌល គិរី មុខរបរជាសំណង់ ៣.ឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិក្រោក ឃុំសំបួ រ ស្រុករមាសហែក ខេត្តស្វាយរៀង ៤.ឈ្មោះ អូ វន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចក ឃុំ ផ្សារក្រោម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរកម្មករសំណង់ ៥.ឈ្មោះ ឃឹម ធា ភេទ ប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេ ញ និង៦.ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបរកម្មករដាំដំឡូង។ វត្ថុតាងដកហូតពីក្រុមជនសង្ស័យប្លន់នេះមាន អាវុធ វែងអាការកាត់ស្វាយ១ដើមអាវុធខ្លីម៉ាកកា ៥៩ ពីរដើម រថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿង កន្ដ្រៃកាត់ដែក ១ ដែកគាស់១ ញញួរ ១ និងខ្សែកន្ថា កន្សែងយ័ន្ដការពារខ្លួន ព្រមទាំងសម្ភារមួយចំនួនទៀត ។
លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ បានថ្លែងឲ្យដឹងថា ក្នុងអំឡុងឆ្នាំ ២០១៥ និងដើមឆ្នាំ២០១៦ កន្លងមកសភាពការណ៍បទល្មើសប្លន់ប្រដាប់អាវុធបានកើតឡើង ផ្ទួនៗ នៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ គួរឲ្យកត់សម្គាល់ ។ ដោយពិនិ ត្យឃើញសកម្មភាពប្លន់ប្រដាប់អាវុធបានកក្រើកឡើងវិញនោះ នាយឧត្តមសេនីយ៍ នេត សា វឿន អគ្គស្នងការនគរបាលជាតិ បានចាក់វិធានការទៅនាយកដ្នាននគរបាលព្រហ្មទណ្ឌក្រសួ ង ដែលមានលោកឧត្តសេនីយ៍ទោ សុខ ខេមរិន ជាប្រធាន ឲ្យយកចិត្តទុកដាក់ប្រើប្រាស់កម្លាំ ងជំនាញ ចេញបង្ក្រាបលើបទល្មើសប្លន់នេះ ។ លោក ឡឹក វណ្ណៈ បន្តថា កាលពីវេលាម៉ោង៧ និ១៥នាទីយប់ថ្ងៃទី ៤ សីហា ២០១៦ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើក ការស៊ើបអង្កេត និងស្រាវជ្រាវ កំណត់បានមុខសញ្ញាប្លន់ប្រដាប់អាវុធមួយក្រុមដែលបានរៀប ចំផែនការ ចេញប្លន់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម នៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
តាមព័ត៌មានថា (អ្នកមានម្នាក់ដែលក្រុមចោរបម្រុងធ្វើសកម្មភាពប្លន់នោះ ទើបលក់ដីនៅខេត្តមណ្ឌលគិរីបានប្រាក់រាប់សែនដុល្លារ បានជាក្រុមចោរតាមប្លន់) ។ ពេលទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់តាំងរូបលោក(ឡឹក វណ្ណៈ) និងលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ ដោយប្រើប្រាស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួង ទៅសហការណ៍ជាមួយស្នងការដ្ឋានខេត្តកណ្តាល ។
វេលាយប់ថ្ងៃនោះកម្លាំងជំនាញបានជួបមុខសញ្ញាប្លន់ កំពុងជិះរថយន្តម៉ាក ហាយឡែនឌ័រ១គ្រឿង នៅចំណុចភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ក៏មានបំណងឃាត់រថយន្តនោះ ប៉ុន្តែនៅពេលក្រុមចោរជិះរថយន្តបានដឹងថាកម្លាំងសមត្ថកិច្ចតាមប្រមាញ់ហើ យ ពួកគេមិនឈប់រថយន្តទេថែមទាំងបើកសំដៅមករាជធានីភ្នំពេញវិញ ។ នៅពេលដឹងថាក្រុ មចោរប្លន់មានបំណងគេចខ្លួនពីសមត្ថកិច្ច លោកបានបញ្ជាកម្លាំងបន្ថែម និងឲ្យជួយស្ទាក់ពីមុខកម្លាំង១ក្រុមបានចេញពីខេត្តកណ្តាលទៅ និងបានបើកភ្លើងហ្វារថយន្តយកទៅដាក់ពាំងពី មុខក្រុមចោរ ដើម្បីឲ្យពួកគេឈប់តាមសម្រួលងាយស្រួលចាប់ខ្លួន ពេលនោះក្រុមជនសង្ស័យ ក៏ឈប់មែន តែបាននាំគ្នាស្ទុះចេញពីរថយន្តរត់គេចខ្លួនបណ្តាលឲ្យមានការផ្ទុះអាវុធត្រូវមេខ្លោងម្នាក់របួសជើង ហើយក៏មានការឡោមព័ទ្ធចាប់បានទាំង៦នាក់ ។
លោក ឡឹក វណ្ណៈ បន្តថា ពេលសមត្ថកិច្ចបង្ក្រាបក្រុមចោរប្លន់៦នាក់ក្នុងយប់នោះ អត់មានទាន់បានដកហូតអាវុធជា ភស្តុតាងទេ នៅពេលនាំពួកទៅសាកសួរទើបមានចម្លើយទាំងមេខ្លោង និងបក្ខពួកសារភាពថា ពិតជាមានគម្រោងប្លន់អ្នកមានប្រាក់នៅស្រុកស្អាងនេះមែន ។ បន្ទាប់ពីបានចម្លើយនោះហើយនៅថ្ងៃទី៦ សីហា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងបាននាំឈ្មោះ ឃឹម ធា ទៅចង្អុលកន្លែងលាក់អាវុធ៣ដើម នៅក្នុងព្រៃត្រែង ចម្ងាយពីផ្លូវជាតិលេខ២១ (ស្អាងកោះធំ) ប្រមាណ២៥០ម៉ែត្រ មុខខ្លោងទ្វារច្រកចូលវត្តធនមន្ត ហៅ វត្តស្វាយតានី ។ ក្រោយពីទម្លាយកន្លែងលាក់អាវុធ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចទៀតថា ពួកគេ និងអាវុធវែងខ្លីចំនួន៣ដើមនេះ បានប្រើប្រាស់វាធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋចំនួន១០លើក នៅក្នុងខេត្តចំនួន៧ រួមមាន លើកទី១. ខេត្តព្រៃវែង(២លើក) ថ្ងៃទី ២៧ មិនា ២០១៥ ប្លន់ផ្ទះប្រជាពលរដ្ឋនៅភូមិដូនយូ ឃុំជីខ្លាង ស្រុកស្វាយអន្ទរ និងថ្ងៃទី២៩ មេសា ២០១៦ ប្លន់នៅភូមិព្រែកពោធិ ឃុំរំលិច ស្រុកស៊ីធរកណ្តាល ។
លើកទី២.ខេត្តកំពង់ឆ្នាំ(២លើក) នៅថ្ងៃទី២១ តុលា ២០១៤ ប្លន់នៅផ្សារព្រៃខ្មែរ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ (បាញ់សម្លាប់ជនរងគ្រោះម្នាក់) និងនៅថ្ងៃទី៣១ កក្កដា ២១០៦ ប្លន់នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។ លើកទី៣.ប្លន់នៅតាកែវ(២លើក)ថ្ងៃទី៥ ឧសភា ២១០៥ មិនចាំភូមិ ស្រុកត្រាំង និងថ្ងៃទី៩ កក្កដា ២០១៥ ប្លន់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ។ លើកទី៤.ប្លន់នៅខេត្តក្រេះ (១លើក) ថ្ងៃទី២៤ កក្កដា ២០០១៦ ប្លន់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល លើកទី៥.ប្លន់នៅខេត្តត្បូងឃ្មុំ (១លើក) ថ្ងៃទី២៨ កក្កដា ២០១៦ ប្លន់នៅភូមិដា ឃុំដា ស្រុកមេមត់ លើកទី៦.ប្លន់នៅខេត្តកំពង់ចាម (១លើក) ថ្ងៃទី២៦ ឧសភា ២០១៦ នៅភូមិ ពង្រ ឃុំស្តែងជ័យ ស្រុកជើងព្រៃ ។ និងទី៧បានរៀបចំគំរោងប្លន់នៅខេត្តកណ្តាលកាលពីយប់ ថ្ងៃទី៤ សីហា ២០១៦ និងបានដើរមើលភូមិសាស្ត្រប្លន់នៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុក ស្អាង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
ជនសង្ស័យ៦នាក់ រួមទាំងវត្ថុតាងអាវុធវែងខ្លី៣ដើមផងត្រូវ បាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេ ត្តកំពង់ឆ្នាំងនាព្រឹកនោះដែរ ដើម្បី កសាងសំណុំរឿងជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ផ្តន្ទាទោសលើជនត្រូវចោទ ៕