កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនក្នុង ករណី ប៉ុនប៉ងលួចនាថ្ងៃទី៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៣០នាទីយប់នៅ ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ នួន នី ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរមន្ត្រីអគ្គីសនី។ ចំណែកជនល្មើសឈ្មោះ យន់ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនល្មើស បានឡើងតាមចំរឹងទ្វារ របងផ្ទះជនរងគ្រោះ ក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិ។ តែពេលនោះ ម្ចាស់ផ្ទះដឹងខ្លួនទាន់បានស្រែកចោរៗ នឹងបាននាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលភូមិធំ ដើម្បីសួរនាំនិងបញ្ជូនមក អធិការដ្ឋានប៉ូលិសស្រុកបន្តចាត់ការតាមនីតិវិធី៕