​រថយន្ត​ជែង​រថយន្ត​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាម​នៅ​ស្រុក​អង្គស្នួល

08-August-2016 | ដោយ មែន កំសត់

 

​កណ្តាល​៖គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ពី​រថយន្ត​ម៉ាក​កាមរី​មួយគ្រឿង​បាន​ជែង​រថយន្ត​នៅ​ចំពោះមុខ​ក៍​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ដួល​ស្លាប់​ភា្ល​ម​នៅនឹងកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦​។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បុរសរងគ្រោះ​បាត់បង់​ជី​វិត្ត​នោះ​ឈ្មោះ អុល ផាត អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ឈើទាល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CG-8803 ។​ចំណែក​អ្នកបើក​បររថ​យន្តកា​ម​រី​បា​ឡែ​ន​មិន​ចាំ​ស្លាក​លេខ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​ក្រោយពី​បង្ក​បាន​បើក​រត់គេច​បាត់​។


ប្រភពព័ត៌មាន​បាន​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ខាងលើ ធ្វើដំណើរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​។​ចំណែក​រថយន្ត​បង្ក​ម៉ា​កម​កាមរី​បា​ឡែ​ន​មិន​ចាំ​ស្លាក​លេខ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។

​លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​រថ​យន្ត​បាន​ជែង​បាន​រថយន្ត​មួយគ្រឿង​នៅខាងមុខ​ហើយ​ក៏បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ទៅលើ​ថ្នល់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ បន្ទាប់មក​រថយន្ត​នោះបាន​បើក​រត់គេច​។ ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ​៕

 

ចំនួនអ្នកទស្សនា

    20591377

  • ថ្ងៃនេះ3941
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33771
  • ខែនេះ148921
  • ឆ្នាំនេះ148921
  • សរុប20591377