​កម្លាំង​នរគ​បាល​ចាប់​ចោរឆក់​កាបូប​ស្ត្រី​បរទេស​ម្នាក់​រួច​ជិះ​ម៉ូតូ​ទៅបុក​រថយន្ដ​បណ្តាល​ឲ្យ​រងរបួស​

08-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖​កម្លាំង​នរគ​បាល​ប៉ុស្តិ៍​ស្រះចក​បាន​ចាប់បាន​ចោរឆក់​កាបូប​ពី​ស្ត្រី​បរទេស​ម្នាក់​រួច​ក៍​ជិះ​ម៉ូតូ​ព្យាយាម​រត់គេច​ទៅបុក​រថយន្ដ​បណ្តាល​ឲ្យ​ដួល​រងរបួស​។​ហេ​ត​ការណ៍​បានកើត​ឡើង​នៅ​ចំណុច​ខាងមុខផ្ទះ​លេខ ៤១A ផ្លូវ​លេខ​៧៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​ថ្ងៃ​ទី​៧​ខែ សីហា​ឆ្នាំ ២០១៦ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​កម្លាំង​ល្បាត​ចាប់ខ្លួន​ឈ្មោះ យុទ្ធ ថា​វីត អាយុ​១៨​ឆ្នាំ​និង​ឈ្មោះ ឈិន បញ្ញា អាយុ​១៨​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ក្រោយ​ពេលដែល​ពួកគេ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CG-៣៨៦៦​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់​មិនបាន​សម្រេច​នោះ​។​

មុនពេល​កើតហេតុ​មាន​ស្ត្រី​ជា​ជនជាតិ​បរទេស​ចំនួន​ពីរ​នាក់​ដើរ​បណ្តើរគ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​លេខ​៧៥​។​លុះ​មកដល់​កន្លែងកើតហេតុ​ក៍មាន​ជនសង្ស័យ​ទាំងពីរ​នាក់​នោះបាន​ជិះ​ម៉ូតូ​មក​ក្បែរ​និង​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនបរទេស​ម្នាក់​បណ្តា​ល​ឱ្យដាច់​ខ្សែ​ធ្លា​ក់ដី​។​

​ប្រភព​បាន​បន្តថា​ពេលនោះ​ក្រុម​ស្ត្រី​ជា​ជនបរទេស​ទាំងពីរ​នា​ក់​ក៏បាន​ស្រែក​ឆោឡោឡើង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​និង​ធ្វើឱ្យ​ពួកគេ​ទាំងពីរ​នាក់​ភ័យ​ស្លន់ស្លោ​ក៏បាន​ជិះ​ម៉ូតូ​រត់​ទៅបុក​នឹង​រថយន្ត​មួយគ្រឿង​ដួល​ត្រូវ​ប្រជាពលរដ្ឋ​និង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​មកដល់​និង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​

ក្រោយ​ធ្វើ​សកម្មភាព​ក្រុម​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​បញ្ជូន​ទៅ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

 

ចំនួនអ្នកទស្សនា

    20588537

  • ថ្ងៃនេះ1101
  • ម្សិលមិញ11441
  • សប្តាហ៍នេះ30931
  • ខែនេះ146081
  • ឆ្នាំនេះ146081
  • សរុប20588537