បញ្ជូន​ស្ត្រី​ម្នាក់​ដាក់គុក​លើក​ទី​២ ខណៈ​ជំពាក់​លុយ​គេ​មិន​សង

09-August-2016 | ដោយ មែន កំសត់

 

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់លេខ​៩៨ ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១២ របស់​លោក ឈុ​ន ច័ន្ទ​សីហា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ដែល ប្រព្រឹត្ត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៣,២៤,២៧,២៩ ខែមិថុនា ឆ្នាំ​២០១១ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ចោទ​ពី​បទ​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​)​។ ហេតុ​ការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នោះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​០៨ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវ ក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាម ខណៈនោះ ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ពាក់​ម៉ាស់​។


លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​។ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​ទៅ​ដល់​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គុំ​ក្រុង ខេត្តសៀមរាប ដើម្បី​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៩៨ ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១២ របស់​លោក​ចៅក្រម ឈុ​ន ច័ន្ទ​សីហា បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ចាន់ មុន្នីនាថ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ លោក​បាន​បន្ត​ថា ជនសង្ស័យ ខាងលើ​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ (​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​) ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៣,២៤,២៧,២៩ ខែមិថុនា ឆ្នាំ​២០១១ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ស្ត្រី ជា​ជនសង្ស័យ ដែល​ជំពាក់​លុយ​គេ សន្យា​ខ្យល់​ថា ចេញពី​គុក​លើក​ទី​១ សង​គេ​នោះ ហើយ​គេចខ្លួន​បាត់ រហូត អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​មក​វិញ  រួច​រុញ​ចូល​គុក​ជា​លើក​ទី​២​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

 

ចំនួនអ្នកទស្សនា

    20590317

  • ថ្ងៃនេះ2881
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32711
  • ខែនេះ147861
  • ឆ្នាំនេះ147861
  • សរុប20590317