​ចាប់​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ពីរ​នាក់​បញ្ជូន​ដល់ដៃ​មន្ទីរ​បរិស្ថាន​ដោះលែង​វិញ​

09-August-2016 | ដោយ មែន កំសត់

 

​មណ្ឌលគិរី​៖ លោក​សាត​ចាន់​បុត្រ​បានធ្វើ​សេចក្តីរាយការណ៍​ថា​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​បាន​ចាប់​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ចំនួន​ពីរ​នាក់​ជាមួយ​សត្វព្រៃ​ជាង​១០០​គីឡូក្រាម​បាន​យកទៅ​ដល់​មន្ទីរ​តែ​ខាង​មន្ទីរ​បាន​ដោះលែង​វិញ​ដោយ​គ្រាន់តែ​បង់ពិន័យ​អន្តរកាល​និង​លើក ឡើងថា​មិនមែនជា​ប្រភេទ​សត្វ​កម្រ​។​ក្នុងការ​ដោះលែង​នោះ​ត្រូវបាន​មហាជន​នឹង​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី​រិះគន់​យ៉ាង​ចាស់ដៃ​បំផុត​។​កម្លាំង​បង្ក្រាប​សត្វព្រៃ​នោះ​ស្ថិតនៅ​ផ្លូវលំ​មួយ​នៅ​ភូមិ​ឈួ​ល​ឃុំ​ស្រែ​ហ៊ុយ​និង​ភូមិ​ជី​មៀត​ឃុំ​ណង​គី​លឹក​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៦​។​

​ពាក់ព័ន្ធ​និង​ការដោះលែង​ជនសង្ស័យ​ដែលជា​មេ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខាងលើនេះ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក ឌិន  ប៊ុនធឿន​នាយកដែនជម្រក សត្វព្រៃ​ស្រែ​ពក​នៅ​រសៀល​ថ្ងៃទី​៧​សីហា​លោក​បានបញ្ជាក់​ប្រាប់​ថាជ​ន​សង្ស័យ​
២​នាក់​នេះ​ពិតជា​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​គឺ​ដោះលែង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មែន​។​ដោយសារ​ច្បាប់​យល់ឃើញថា​សត្វព្រៃ​ខាងលើនេះ​មិនមែនជា​ប្រភេទ​សត្វព្រៃ​កម្រ​នោះទេ​ដូច្នេះ​មានការ​ធ្វើការ​ផាកពិន័យ​អន្តរកាល​យក​ថវិការ​បង់​ចូល​រដ្ឋ​និង​ណែនាំ​ឲ្យ​បញ្ឈប់​ការជួញដូរ​តទៅទៀត​។​

​ចំពោះ​ការលើកឡើង​របស់លោក​ឌិន​ប៊ុនធឿន​នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ត្រូវបាន​ក្រុមអ្នកច្បាប់​និយាយ​ថាបើ​បទល្មើស​ជាក់ស្តែង​ចាប់បាន​សត្វព្រៃ​រស់​គ្រប់​ប្រភេទ មាន​ចំនួន​រហូតដល់​១០៣​គីឡូក្រាម​ហើយ នៅតែ​គ្មាន​ទោស​តើ​បទល្មើស​ក្នុង​ទំហំ​ប៉ុនណា ទើប​លោកនាយក​ដែន​ជម្រក​គិតថា​គួរតែ​មានទោស​?​។​ក្រុមអ្នកច្បាប់​បាន​បន្តថា​តាម​ចាំ​កាល​ពេល​ដែន​ជម្រក​មួយ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កុំថាឡើយ​បទល្មើស​សត្វព្រៃ​មាន​ចំនួន​ជាង​១០០គីឡូ ក្រាម ​បែបនេះ សូម្បី​១០​គីឡូក្រាម ក៏ត្រូវ​ចាប់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ដែរ​។​

​លោក​មូល​ផាត​ប្រធាន​គម្រោង​អភិរក្ស​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៅ​រសៀល​ថ្ងៃទី​៧​សីហា​២០១៦​នេះ​លោក​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង
រាល់​ការបាត់បង់​សត្វព្រៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ អាច​បង្កឡើង​ដោយមាន​អ្នកជួញដូរ​សត្វព្រៃ ចេះតែ​កើនឡើង​។

មាន​អ្នកញៀន​ការ​ប្រ​ម៉ាញ់​សត្វព្រៃ​ដោយ​ការបាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង​ច្រើន​នាក់​(​អ្នក​ឆ្លុះ​យប់​)​ព្រានព្រៃ​។​ចំណែក​អ្នក​ដាក់​អន្ទាក់​ក៏​ច្រើន​គ្មាន​ការ​ថមថយ​សោះ
កត្តា​ទាំងនេះហើយ​ធ្វើអោយ​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​តំបន់​មណ្ឌលគិរី​ទាំង​តូច ធំ ប្រឈម ​ទៅ​ការបាត់បង់​បណ្តើរៗ​។​

​លោក​ប្រធាន​គម្រោង​បានធ្វើការ​សំណូមពរ​និង​ស្នើរ​ឲ្យ​អជ្ញាធរ​តាំងពី​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំ​អស់​រួមសហការ​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​សកម្មភាព​នេះ​ពី​មូលដ្ឋាន​និង​ឈានទៅរក​ការទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​។​លោ​កថា​មានតែ​មូលដ្ឋាន​ផ្ទាល់​ទេ​ដែល​បានដឹង​រឿងនេះ​ច្បាស់​បំផុត​ដូច្នេះ​សូមជួយ​ធ្វើការ​ផ្តល់ព័ត៌មាន​នេះ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឈានទៅរក​ការទប់ស្កាត់​។​មិនតែប៉ុណ្ណោះ​លោក​បានធ្វើការ​សំណូមពរ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​មេត្តា​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត​។​

​ចំណែក​ព័ត៌មាន​ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​រហូតមកដល់​ម៉ោង​នេះ​មន្ត្រី​សាលាដំបូង​នៅ​មិនទាន់​ទទួល​របាយការណ៍​ណាមួយ ពី​មន្ត្រី​ជំនាញ​បញ្ជូនមក​ទេ​។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សត្វព្រៃ​ចំនួន​១០៣​គីឡូក្រាម​ដឹក​តាមរយៈ រថយន្ត​កាមរី​មួយគ្រឿង​ដែល មន្ត្រី​ជំនាញ​គ្រប់គ្រង​ដែន​ព្រៃ​ហាមឃាត់​និង​រឹបអូស​បាន​ទាំង​វត្ថុតាង​ជនល្មើស​។​ជន​ប្រព្រឹត្ត​បទល្មើស​ពីរ​នាក់​ដែល​មន្ត្រី​ជំនាញ​ការពារ​សត្វព្រៃ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កោះ​ញែក ក្នុងចំណោម​ជនសង្ស័យ​ចំនួន​៣​នាក់ ដោយមាន​ម្នាក់ មិនទាន់​គ្រប់​អាយុ ត្រូវ​ដោះលែង​វិញ​។​ចំណែក​ក​២​នាក់ ឈ្មោះ សម្បត្តិ វុ​ទ្ធ​ថា នឹង​ម្នាក់ទៀត​ឈ្មោះ ស​ម្បិ​ត្ត វុទ្ធី ដោយ​រឹបអូស​បាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​ស្វិត មួយ គ្រឿង​រួមទាំង​សត្វព្រៃ ចំនួន ១០៣ គី​ទ្បូ​ក្រាម មាន​សត្វ​ត្រកួត​ចំនួន ៤០​ក្បាល ស្វា​មួយ​ក្បាល ពពិច​មួយ​ក្បាល ពោះ​វែក​ក្បាល ៦ អណ្ដើក ៨​ក្បាល និង​សំពោច​មួយ​ក្បាល​៕

 

ចំនួនអ្នកទស្សនា

    20591777

  • ថ្ងៃនេះ4341
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34171
  • ខែនេះ149321
  • ឆ្នាំនេះ149321
  • សរុប20591777