កណ្តាល៖ បែកធ្លាយរឿងប្រពន្ធចុងក្មេង លួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នា អាចារ្យA(អេ)ប្តឹងនគរបាល ឱ្យឃាត់រថយន្តទុក និងទាមទារសិទ្ធិគ្រប់គ្រងកូន ។ ការឃាត់រថយន្តនេះគឺធ្វើឡើងកាលពីថ្ងៃទី៨សីហា២០១៦នៅចំណុចកន្លែងបិតតែមមួយស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តក ណ្តាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តទៅបកឡូហ្គោ២៣តុលាចេញ។
មន្ត្រីនគរបាលម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្តខាងលើនេះ តាមបណ្តឹងរបស់លោក សេង ប៊ុនវេង ហៅអាចារ្យA អាយុ៧៧ឆ្នាំ ជានាយកគ្រប់គ្រងវិទ្យុABC និងសាលាបង្រៀនបើកបរ២៣តុលា។ ប្រភពដដែលបានបន្តថា ដើមបណ្តឹងបានឱ្យដឹងថា នាង កេត រដ្នា អាយុ២៨ឆ្នាំ បានខ្ចីរថយន្តម៉ាកហាយ ឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AB.5605 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់សាលាបង្រៀនបើកបរ២៣តុលា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ សីហា ២០១៦។
លុះមិនឃើញយកទៅសងវិញ នៅព្រឹកថ្ងៃទី០៨ សីហា ក៏ឆែកGPS រកឃើញថារថយន្តខាងលើនៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏តាមរកឃើញកំពុងបកតែមចាស់ចោលក៏ប្តឹងនគរបាលឃាត់នាំទាំងរថយន្តនិងអ្នកបើកបរមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់តាខ្មៅតែម្តងទៅ ។ ក្រោយឃាត់ធ្វើការសាកសួរ រថយន្តខាងលើ មានឯកសារបញ្ជាក់ត្រឹមត្រូវថា ជាកម្មសិទ្ធិរបស់នាង កេត រដ្នា ប៉ុន្តែ ដោយយោងទៅតាមពាក្យបណ្តឹង ទើបសមត្ថកិច្ចឃាត់ទុកសិន លុះរហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ដោយចចារពុំត្រូវ សមត្ថកិច្ចមិនព្រមឱ្យរថយន្តនាងកេត រដ្ឋា និងគូស្នេហ៍ស្រីដូចគ្នានោះ ព្រមទាំងមេធាវីបានចេញទៅ រង់ចាំដោះស្រាយនៅព្រឹកស្អែក។
ពាក់ពន្ធ័រឿងនេះ នាងកេត រដ្ឋា ពុំបានបកស្រាយនោះទេ នាងបានព្យាយាមគេ ចចេញពីកាមេរ៉ា និងនិយាយថា នាងអស់កម្លាំងណាស់ ព្រោះរវល់ពេញមួយថ្ងៃហើយ។ ចំណែកឯលោកសួន ប៊ុនធឿន មេធាវីរបស់នាង ក៏បដិសេធមិនអត្ថាធិប្បាយច្រើនដែរ ដោយគ្រាន់តែនិយាយថា លោកមកនេះ គឺក្នុងនាមសម្របសម្រួល សុំរថយន្តកូនក្តីរបស់លោក ត្រឡប់ទៅវិញ ព្រោះជាកម្មសិទ្ធិស្របច្បាប់ ចំណែកឯរឿងក្រុមគ្រួសារគេ លោកសុំមិនលូកដៃនោះទេ។
ដោយឡែកអ៊ំស្រី អ៊ឹម ចន អាយុ៦៧ឆ្នាំ ម្តាយរបស់នាងកេត រដ្ឋា បាននិយាយដោយកំហឹងថា កូនរបស់គាត់មិនគួរថោកទៅយកស្រីៗដូចគ្នាដូច្នេះទេ ហើយបានរៀបរាប់ថាគ្រួសាររបស់គាត់ក្រណាស់ ប៉ុន្តែក្រោយមកកូនស្រីរបស់គាត់ ឈ្មោះកេត រដ្ឋា នេះបានទាក់ទងស្នេហាជាមួយអាចារ្យ A ហើយគាត់ក៏បានយកធ្វើជាប្រពន្ធចុង ថែមទាំងបានកូនស្រីម្នាក់ អាយុ៥ឆ្នាំទៀតផង ។ អ៊ំស្រីបន្តថា លោកអាចារ្យ A គាត់ជាមនុស្សប្រុស ចេះទទួលខុសត្រូវ គាត់បានទំនុកបម្រុងកូនស្រីខ្ញុំ ដោយទិញផ្ទះ និងខុនដូចំនួន៥ឱ្យ និងសង់ផ្ទះឱ្យខ្ញុំនៅឯស្រុកទៀត។ អ៊ំស្រីបន្តទាំងកំហឹងថា មិនគួរវាទៅយកមីខ្ទើយនោះទេ គាត់ក៏បានប្រាប់ដែរថា មីខ្ទើយនោះឈ្មោះខន ហៅតូរ៉ូ កាលពីមុនធ្វើការជាមួយកូនស្រីគាត់ដែរ នៅសាខា២៣តុលា ផ្សារសុវណ្ណា ហើយពួកវាចាប់ផ្តើមទាក់ទងគ្នា តាំងពីអំឡុងខែធ្នូ ២០១៥មក ខណៈដែលទៅលេងស្រុកថៃជាមួយគ្នា។
ទោះបីដឹងរឿងដូច្នោះ ក៏អាចារ្យមិនប្រកាន់ដែរ តែប្រាប់ឱ្យកែខ្លួនប៉ុន្តែវាមិនត្រឹមតែមិនធ្វើតាមនោះទេ ថែមទាំងរត់គេចទៅរស់នៅជាមួយគ្នាជាង២ខែមកហើយ ថែមទាំងយកកូនមកតាមមិនឱ្យជួបឪពុកគេទៀត។ ហើយគាត់មកនេះ គឺគ្រាន់តែ ចង់នាំកូនទៅវិញនិងនាំចៅឱ្យទៅនៅជាមួយឪពុកគេវិញប៉ុណ្ណោះ ដើម្បីឱ្យបានរៀនសូត្រ ព្រោះអាចារ្យ A បានចំណាយក្នុងឆ្នាំជាង១៦.០០០ដុល្លារ ឯណោះសម្រាប់ការសិក្សារបស់កូ ន ៕ -