ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី៩ខែសីហាឆ្នាំ២០១៦អាចារ្យអេបានផ្តល់បទសម្ភាស់ផ្ទាល់ប្រាប់អ្នកកាសែតជាច្រើនឲ្យដឹងថាបើនាងដាច់ចិត្តពីគាត់ហើយគាត់មានបំណងសុំតែកូនស្រីមកវិញទេគឺសុំយកទៅនៅជាមួយម្តាយខាងស្រីឲ្យបានរៀនសូត្រហើយលោកនឹងឧបត្ថម្ភដល់កូនរហូត ។ ចំណែកប្រពន្ធចុងលោកនោះ បើអស់ចិត្តពីគាត់ហើយចង់នៅជាមួយអ្នកថ្មីនោះ(ស្រីដូចគ្នា) លោកនឹងឲ្យលុយដល់គេមួយដុំទៀត ដើម្បីរកស៊ី។ចំពោះរថយន្ត និងផ្ទះតម្លៃជាង២០ ម៉ឺនដុល្លារនោះ គឺលោកអាចារ្យអេ ទុកឲ្យកូន ។តែទោះជាយ៉ាងណា ទាំងរថយន្តនិងផ្ទះលោកបានដាក់ឈ្មោះប្រពន្ធដែលរត់តាមស្រីដូចគ្នានោះ ដូច្នេះដំណោះស្រាយស្ថិតនៅលើការចរចាគ្នាទៀត។
ជំនួបអស់រយៈពេលជាច្រើនម៉ោងនាពេលរសៀលថ្ងៃដដែលនោះដោយមានការសម្របសម្រួលពីមេធាវីនិងព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាលស្រីស្នេហ៍និងលោកអាចារ្យអេបានមកពិភាក្សាដោះស្រាយគ្នានៅតុលាការខេត្តកណ្ដាល។ការពិភាក្សារសម្របសម្រួលដោះស្រាយគ្នានេះលោកអាចារ្យអេបានអនុញ្ញាតឲ្យអ្នកកាសែតស្ដាប់។ប៉ុន្តែភាគីខាងប្រពន្ធចុងរបស់លោកអាចារ្យអេមិនអនុញ្ញាតឲ្យអ្នកផ្សេងស្ដាប់ឡើយ ៕