ចោរប្លន់​ ប្លន់​អ្នក​រត់​ម៉ូតូឌុប​បាន​សម្រេច

10-August-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​កន្លែង​លក់​ទឹកត្នោតជូរ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មាន​ករណី​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ដោយ​ជនសង្ស័យ​ប្រើ​ស្នាប់ដៃ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ហើយ​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​គាត់​ឈ្មោះ ឃឹម យ៉ុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។

ចំណែកឯ​ស្រុក​កំណើត​រស់នៅ​ភូមិ​ត្រាច​ទទឹង ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង​។ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​របស់​គាត់​ជិះ​ពី​ចំណុច​រោងចក្រ​ដំបូល​ខៀវ ឆ្ពោះទៅ​ផ្សារ​ឃ្លាំង​រំសេវ ហើយ​បន្ត​ទៅ​ផ្សារ​អូ​ឬ​ស្សី រួច​ហើយ​ហួស​ទៅ​ម៉ុង​ឌី​យ៉ា​ល់ ចេញពី​ម៉ុង​ឌី​យ៉ា​ល់​ទៅ​ចំការ​ដូង និង​ទិស​ដៅ​ចុង​ក្រោយ​ឲ្យ​ឌុ​ប​បន្ដ​ទៅ​ទួល​ពង្រ​ដែល​ជា​កន្លែង​កើតហេតុ​។

ក្រោយ​នោះ​បន្ដិច ជនសង្ស័យ​បាន​យក​ស្នាប់ដៃ​វាយ​មក​លើ​រូប​គាត់​ជា​ច្រើន​ដៃ បណ្ដ​ល​ឲ្យ​បែក​រយះ​ជា​ច្រើន​កន្លែង ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​គ្លីនិក​ឯកជន​មួយ​កន្លែង​ក្នុង​សង្កាត់​ចោម​ចៅ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1G-0618​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ពុំ​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​បញ្ហា​បាត់​ម៉ូតូ​នេះ​នៅឡើយ​ទេ ព្រោះ​កំពុង​សម្រាក​ព្យាបាល​មុខរបួស​សិន​៕

 

ចំនួនអ្នកទស្សនា

    20591107

  • ថ្ងៃនេះ3671
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33501
  • ខែនេះ148651
  • ឆ្នាំនេះ148651
  • សរុប20591107