សមត្ថកិច្ច​ដាក់​ខ្នោះ​ជន​ម្នាក់ ដែល​វាយ​លោកសង្ឃ​យក​ទូរស័ព្ទ​ ​

10-August-2016 | ដោយ មែន កំសត់

 

 ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច ដេញចាប់បាន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ បន្ទាប់ពី​ជន​នោះ យក​ដំបង​វាយ​សំពង​លើ​ព្រះសង្ឃ​មួយអង្គ ប្លន់​យក​ទូរស័ព្ទ​មួយគ្រឿង ហើយ​ប្រុង​រត់គេចខ្លួន ។​
      ​ហេតុការណ៍​នេះ​កើតឡើង ស្ថិតនៅ​ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ ។

​    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ព្រំ ឆៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ ។ បើតាម​សង្ឃដីការ​របស់​ព្រះសង្ឃ ព្រះនាម​វិ​ឆុង ព្រះជន្ម​១៦​វ​ស្ស បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ លោក​បាន​និមន្ដ​មកពី​បិណ្ឌ​បាត្រ បាន​រាប់​លុយ​ឲ្យ​អ្នករត់ម៉ូតូឌុប ។​
 
​    ​ខណៈនោះ​ជនសង្ស័យ បាន​យក​ដំបង​នឹង​ដុំថ្ម​វៃ​លោក ហើយ​បាន​យក​ទូរស័ព្ទ​បានសម្រេច ហើយ​រត់​គេចខ្លួនបាត់ ។ បន្ទាប់ពី​កើតហេតុ​ព្រះសង្ឃ បាន​រាយការណ៍​ដល់ មេ​កុដិ​ដែលជា​អ្នកគ្រប់គ្រង​កុដិ ។ ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម ព្រះ​តេជគុណ​មេ​កុដិ បាន​រាយការណ៍​ដល់​លោក ឯម ភា​រី នាយរង​ប៉ុស្តិ៍​ស្ទឹងមានជ័យ ។

​    ​លោក​មេ​ប៉ុស្តិ៍ បាន​ដឹកនាំ​កម្លាំង ចុះ​ដល់​កន្លែងកើតហេតុ ហើយក៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹង មានជ័យ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20661407

  • ថ្ងៃនេះ2021
  • ម្សិលមិញ4731
  • សប្តាហ៍នេះ24351
  • ខែនេះ218951
  • ឆ្នាំនេះ218951
  • សរុប20661407