​បិទ​ទីតាំង​គ្លីនិក​ឯកជន​មួយកន្លែង​កម្ម​សិទ្ធ​រប​ស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ម្នាក់​

12-August-2016 | ដោយ មែន កំសត់

 

 ​មណ្ឌលគិរី​​៖លោក​សាត​ចាន់​បុត្រ​បានធ្វើ​បទ​សម្ភាស​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​និង​បានធ្វើ​សេចក្តីរាយការណ៍​ថា​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បា​នស​ម្រ​ច​បិទ​ទីតាំង​គ្លីនិក​ឯកជន​មួយកន្លែង​ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ម្នាក់​។


ការចុះ​បិទ​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​១០​សីហា​២០១៦​ក្រោម​ការចុះហត្ថលេខា​ពី​សំណាក់​លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខា ភិ​បាល ខេត្តមណ្ឌលគិរី​​​បន្ទាប់ពី​រកឃើញថា​មន្ត្រី​ជា​ម្ចាស់​គ្លីនិក​រូបនោះ​បាន​យក​ទួ​នាទី​របស់ខ្លួន​រំលោភ​លើ​ច្បាប់​របស់​ក្រសួងសុខាភិបាល​។​

​សេចក្តីរាយការណ៍បាន​បន្តថា​ទីតាំង​គ្លីនិក​មួយកន្លែង​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ជា​កម្ម​សិទ្ធ​របស់លោក​ភោគ​វិទូ​មន្ត្រី​មន្ទីរ​សុខាភិបាល​និង​ជា​បុគ្គលិក​របស់​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​ត្រូវបាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​អះអាងថា​បាន​បិទ​ជា​ស្ថាពរ​រួចរាល់​ហើយ ក្រោយ​មន្ទីរ​បាន​ហៅ​គ្រូពេទ្យ​ឈ្មោះ​ភោគ វិទូ នេះ​មក​ព្រមាន​និង​ចាត់វិធានការ​បញ្ឈប់ ដំណើរការ​របស់​គ្លីនិក​ម្តង​រួចមកហើយ ក្រោយ​រកឃើញថា គ្លីនិក​បាន​លួច​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម​ខុស ពី​ច្បាប់ ដែល ក្រសួងសុខាភិបាល​បានចែង​នោះ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ថ្លែងប្រាប់​អ្នកកាសែត​តាមរយៈ​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​១០​សីហា​ថា​ការបិទ​ទីតាំង​ពិនិត្យ​ព្យាបាល​របស់​មន្ត្រី​របស់​ម​ន្ទីរ​សុខាភិបាល​ខាងលើ​នៅថ្ងៃនេះ​គឺ​ដំបូង​ឡើយ​ទីតាំង​ខាងលើ​បាន​ប្រព្រឹត្ត​នូវ​ទង្វើរ​ដែល​ច្បាប់​ហាមប្រាម​គឺ​លួច​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម​ហើយ​មន្ទីរ​បាន​ហៅ​ម្ចាស់​គ្លីនិក​ឈ្មោះ​ភោគ​វិទូ​នេះ​មក​ព្រមាន​ម្តង​រួចមកហើយ​។

​ទោះជា​បែប​នោះ​ក្តី​មន្ត្រី​ខាងលើ​មិនបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​នោះទេ​ថែមទាំង​ផ្គើន​ទៅ​និង​ច្បាប់​សុខាភិបាល​ម្តងទៀត​ពិសេស​គឺ​ខ្លួន​ជាម​ន្ត្រី​មន្ទីរ​សុខាភិបាល​ផង​និង​ជា​បុគ្គលិក​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនឈាម​ផង​មន្ទីរ​ក៏​សម្រេច​បញ្ឈប់​មិន​ឲ្យ​គ្រូពេទ្យ​ខាងលើ​បន្ត​ពិនិត្យ​ព្យាបាល​ក្នុង​ទីតាំង​របស់ខ្លួន​ទាំង ស្រុង​នៅ​ថ្ងៃ​១០​សីហា​នេះ​តែម្តង​។​

​នៅ​ល្ងាច​ថ្ងៃ​នៃ​ការបិទ​ទីតាំង​ព្យាបាល​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​ស្វែងរក​សូម​ការបញ្ជាក់​ពី​ម្ចាស់​ទីតាំង​គឺ​លោក​ភោគ វិទូ នេះ​បាន​នៅឡើយ​ទេ​។​

​ជុំវិញ​បញ្ហា​នេះដែរ​លោក​ប៊ុន​សួរ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ក៏បាន​ឆ្លើយតប​ថា​លោក​មានការ​ហួសចិត្ត​ខ្លាំង​ណាស់​ចំពោះ​ព័ត៌មាន​មួយ​នេះ ហើយ​លោក ក៏បាន​ចាត់តាំង​អោយ​ក្រុមគ្រូពេទ្យ​ជំនាញ ចុះទៅ​តាមដាន​និង​ត្រួតពិនិត្យ​គ្រប់​មន្ទីរពេទ្យ​ឯកជន និង​គ្លីនិក ព្យាបាល​ជំងឺ​នានា​ក្នុង​ក្រុង​ក៏​ដូច​តាម​បណ្តា​ស្រុក ប៉ុន្តែ​លោក​មិនបាន​រកឃើញថា មាន​អ្នកជំងឺ​គ្រុនឈាម​សំរាក ព្យាបាល​នៅ​ទីនោះ នោះទេ ដោយ​រក​ឃើញតែ​ក្នុង​ទីតាំង​ព្យាបាល​របស់លោក ភោគ វិទូ តែប៉ុណ្ណោះ ដែល​នៅមាន លួច​ព្យាបាល​អ្នកជំងឺ​នេះ​។​

​លោ​កថា​នៅតាម​បណ្តា​គ្លីនិក​ឬ​កន្លែង​ព្យាបាល​ឯកជន បាន​ប្រើប្រាស់​ឧបករណ៍​តេស្ត​ឈាម មិនមាន​លក្ខណៈ​ស្តង់ដា​។ ដូច​ច្នេះ ក្រោយ​ពិនិត្យ​នោះ​លទ្ធផល​ចេញមក​មិនមាន​ភាពប្រក្រតី​នោះទេ​។​មួយវិញទៀត ទាល់តែ​មន្ទីរពេទ្យបង្អែក​ទើប​មាន​ម៉ាស៊ីន ស្វ័យប្រវត្ត​ន៍​ដែល​អាច​វិនិច្ឆ័យ​លក្ខណៈ​ជំងឺគ្រុនឈាម​នេះ​បាន រាល់​ការ វិនិច្ឆ័យ​មិន​ប្រក្រតី​នេះហើយ ទើប​មាន​ព័ត៌មាន​ថា ជំងឺគ្រុនឈាម​មានការ​កើនឡើង​នោះ​។​

​ពាក់ព័ន្ធ​ជាមួយនិង​ជំងឺគ្រុនឈាម​នេះ​ផងដែរ​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​ជំងឺគ្រុនឈាម​មានការ​ថ​ម​ថយ​ហើយដោយ​ក្នុង​១​ថ្ងៃ​គឺ​មន្ទីរពេទ្យបង្អែក​បាន​ទ​ទូល​អ្នកជំងឺ​ចាប់ពី​៥០​ទៅ​៦០​នាក់​តែប៉ុណ្ណោះ​។​កាលពី​មួយរយៈ​ពេលមុន​នោះ​ស្ថានភាព​ជំងឺ​ហក់​ឡើង​ខ្លាំង​គឺមាន​ដល់​ទៅ​ជាង​១០០​នាក់​ឯណោះ​ក្នុង​១​ថ្ងៃ​។​

ជំងឺគ្រុនឈាម​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើតឡើង​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី​ពិសេស គឺ​ក្នុងភូមិ ចម្ការ​តែ ក្រុង​សែន​មនោ​រម្យ​និង​ភូមិ​ពូ​លូ​ង ក្រុង​សែន​មនោ​រម្យ​ដូចគ្នា ប៉ុន្តែ​ដោយសារតែ​ការចុះពិនិត្យ​និង​បាញ់ ថ្នាំ​សំ លាប់​មូស ចំ​គោលដៅ​ពី​សំណាក់​មន្ត្រី​ជំនាញ​នោះ អត្រា​នៃ​ជំងឺ​នេះ​ក៏បាន​ថមថយ​ទៅវិញ​។​ទោះជា​មានការ​ថមថយ យ៉ាងណា ក៏ដោយ មន្ត្រី​ជំនាញ​នៅតែ​អះអាងថា និង​បន្ត​យុទ្ធនាការ​បន្ថែមទៀត ដើម្បី​កំចាត់​ជំងឺ​ប្រភេទ​នេះ​ឲ្យ​អស់ពី​ក្នុង​តំបន់​៕

 

ចំនួនអ្នកទស្សនា

    20589987

  • ថ្ងៃនេះ2551
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32381
  • ខែនេះ147531
  • ឆ្នាំនេះ147531
  • សរុប20589987