រតនគិរី៖គ្រោះថ្នាក់ចរាចរបង្កពីរថយន្តសាំយ៉ុងមួយគ្រឿងបើកក្នុងល្បឿនលឿនដល់ចំណុចផ្លូងកោងក៍រេចង្កូតធ្លាក់ផ្លូវចូលទឹកស្រះ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍ដែលកើតឡើងដោយអ្នកបើកបរធ្វេសប្រហែសនេះស្ថិតនៅត្រង់ចំណុចចន្លោះគីឡូមែត្រលេខ២៨១-២៨២ លើកំណាត់ផ្លូវជាតិលេខ៧៦ ខាងលិចវាលស្រែលោកហាណែល ក្នុងភូមិព្រួក ឃុំបាតាងស្រុកលំផាត់ ខេត្តរតនគិរីកាលពីយប់ថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៦។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តសាំយ៉ុងដែលរេចង្កូតធ្លាក់ចូលប្រឡាយទឹកនោះ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2R-4540អ្នករួមដំណើរសរុបមានគ្នា២នាក់។អ្នកបើកបរឈ្មោះចាន់ថាភេទប្រុសអាយុ៤៩ឆ្នាំនិងប្រពន្ធឈ្មោះហេងវីអាយុ៣៨ឆ្នាំអ្នកទាំង២រស់នៅឯភ្នំពេញ។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុរថយន្តធ្វើដំណើរពីត្បូងទៅជើងដោយបើកបរក្នុងល្បឿងយ៉ាងលឿនមកដល់ត្រង់ចំណុចកើតហេតុដែលជាផ្លូវកោងបានរេចង្កូតធ្លាក់ពីលើផ្លូវជាតិចូលក្នុងប្រឡាយទឹកខាងលិចផ្លូវ តែពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សទេ៕