ចាប់រថយន្តពណ៌ត្រេអ៊ីដឹកឈើល្មើសច្បាប់មួយគ្រឿងសង្ស័យជារបស់សមត្ថកិច្ច

12-August-2016 | ដោយ មែន កំសត់

 

 សៀមរាប៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរាបនៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៦នេះបានចាប់រថយន្តពណ៌ត្រេអ៊ីដឹកឈើល្មើសច្បាប់មួយគ្រឿងអូសយកទៅរក្សាទុកតែពុំបានឃាត់ខ្លួន
ម្ចាស់នោះទេ។រថយន្តប្រភេទនីសាន់ណាវរ៉ាមួយបាំងកន្លះនេះបានដឹកឈើពីផ្នែកខាងលើនៃខេត្តសៀមរាបចូលមកចែកចាយឲ្យដេប៉ូលក់ឈើមួយកន្លែងក្នុងក្នុងភូមិជន្លង់ត្រង់ចំណុចផ្លូវកែង
ឆ្ពោះទៅតុលាការហើយត្រូវសមត្ថកិច្ចឃាត់ចាប់តែម្តង។

លោកយឹមស៊ីវ៉ននាយសង្កាត់រដ្ឋបាលព្រៃឈើបានគងបានឲ្យដឹងថាឈើដែលចាប់បាននោះជាប្រភេទគគីរមានចំនួន២១ដុំស្មើ០,៨៤ម៉ែត្រគូប។ ទាំងឈើទាំងរថយន្តបានយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែកបន្ទាយស្រី ក្នុង ភូមិ ព្រះដាក់ ឃុំព្រះដាក់ រង់ចាំម្ចាស់ចូលខ្លួនបង់ពិន័យ។

លោកបន្តថាដោយឈើគគីរជាប្រភេទឈើលេខ១តាមច្បាប់ត្រូវទុករយៈពេល៣០ថ្ងៃដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយ។ប៉ុន្តែបើ៣០ថ្ងៃម្ចាស់មិនចូលខ្លួនទេនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ប៉ុន្តែក្នុងពេលឃាត់ចាប់រថយន្តម្ចាស់បានរត់គេចខ្លួនដូច្នេះយើងពុំបានស្គាល់ម្ចាស់ថាឈ្មោះអ្វី ជាអ្នកណា រាជការឬឈ្មួញនោះឡើយ។

ទោះជាបែបនេះក្តីព័ត៌មានពីកន្លែងកើតហេតុបាននិយាយថារថយន្តពណ៌ត្រេអ៊ីដឹកឈើល្មើសច្បាប់នេះជារបស់សមត្ថកិច្ចហើយធ្លាប់ដឹកជញ្ជូនឈើបែបនេះជារៀងរាល់យប់។ពេលខ្លះដឹកមកដល់ក្រុងទាបភ្លឺពេលខ្លះភ្លឺតែម្តង។ទោះជាប្រភពពុំបានបញ្ជាក់ថាជារថយន្តរបស់សមត្ថកិច្ចខាងណានោះ តែគេបាន អះអាងថា តាមពិតរថយន្តប្រភេទមួយបាំងកន្លះពណ៌ត្រេអ៊ីនេះមានចំនួន៤ទៅ៥គ្រឿង ដឹកឈើបន្តកន្ទុយគ្នាតែរហូត ដោយនៅក្នុងរថយន្តសុទ្ធតែមានព្យួរខោរអាវ ពណ៌ត្រេអ៊ី ដូចគ្នាផងដែរ។ ពួកគេមិនខុសពីអ្វីដែលហៅថា ដៃម្ខាងបង្រ្កាប ហើយដៃម្ខាងជួញដូរ នោះឡើយ៕

 

ចំនួនអ្នកទស្សនា

    20590617

  • ថ្ងៃនេះ3181
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33011
  • ខែនេះ148161
  • ឆ្នាំនេះ148161
  • សរុប20590617