ស្ទឹងត្រែង៖មិនគួរឲ្យជឿសោះថាបុរជាប្តីហ៊ានចាប់ជើងប្រពន្ធឱ្យមិត្តភក្តិរំលោភដល់ទៅពីរដងនៅលើខ្ទមស្រែ។ករណីនោះបានកើតឡើងកាលពីរសៀលថៃ្ងទី១០ខែសីហាឆ្នាំ២០១៦នៅចំណុចស្រែអូរបងធាស្ថិតក្នុងភូមិអន្លង់ស្វាយឃុំអូររៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ហើយសំណុំរឿងនេះនៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៦សមត្ថកិច្ចនគរបាលបានបញ្ជូនទៅតុលាការ។
លោកដួងស៊ីវុត្ថាប្រធានការិយាលល័យព្រហ្មទណ្ឌកម្រិតធ្ងន់នគរបាលខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថាបុរសជាប្តីឈ្មោះគង់សំអាយុ៦៧ឆ្នាំជាប់សង្ស័យអ្នកផ្សំគំនិត។រីឯមិត្តភក្តិនៅតាមស្រុកភូមិគេហៅថាក្លើឈ្មោះឈានសានអាយុ៦៧ឆ្នាំ។ចំណែកស្ត្រីដែលត្រូវថាគេរំលោភសេពសន្ថវៈមានអាយុ៥៤ឆ្នាំ។គាត់ទាំងបីនាក់រស់នៅជិតគ្នាភូមិអន្លង់ស្វាយឃុំអូររៃស្រុកថាឡាបរិវ៉ាត់។
លោកដួងស៊ីវុត្ថាបានឱ្យដឹងថាស្ត្រីជាប្រពន្ធនិងប្តីឈ្មោះគង់សំចែកផ្លូវគ្នាដើរកស៊ីហើយក៏មិនមានកូនស្នាក់នៅលើខ្ទមជាមួយដែរ។លុះពេលយូរៗទើបជួបគ្នាម្តងហើយតែងតែផឹកស៊ីស្រាសស្រាថ្នាំនៅលើខ្ទមស្រែ។នៅថ្ងៃកើតហេតុឈ្មោះឈានសានត្រូវជាក្លើបានយកសម្លមួយចានពីខ្ទមស្រែរបស់ខ្លួនមានចម្ងាយប្រហែលជាង១០០ពីគ្នាមកជូនក្លើម្រាក់។
ពេលយកសម្លមួយចានទៅជូនក្លើម្រាក់ហើយក្លើម្រាក់ក៏ហៅអង្គុយផឹកស្រាទាំងអស់គ្នានិយាយលេងសើចសប្បាយនៅលើខ្ទមស្រែនោះ។ផឹកយូរៗទៅស្រវឹងទៅស្ត្រីជាប្រពន្ធក៏បានហៅប្តីចូលទៅក្នុងបន្ទប់ដោយនិយាយថាក្តៅខ្លួនណាស់ផឹកស្រា។ខណៈនោះប្តីចូលទៅជួបប្រពន្ធមួយសន្ទុះធំរួមរ័កបានមួយដង។
ក្រោយពីរួមរ័កបានមួយដងប្រពន្ធឱ្យប្តីធ្វើសរសៃហើយប្តីក៏ហៅក្លើមកជួយច្របាច់សរសៃប្រពន្ធរបស់ខ្លួន។ពេលក្លើទៅជួយចាប់សរសៃស្ត្រីនោះ របូតសារុង ប្តីបាននិយាយថាបានជាក្លើឃើញកន្លែងបិតបាំងទាំងអស់ក៏ឱ្យក្លើរំលោភហើយប្តីជាអ្នកចាប់ជើងប្រពន្ធ។
លោកដួងស៊ីវុត្ថាបានដកស្រង់ចម្លើយជនសង្ស័យជាប្តីមកបញ្ជាក់ថារូបគេ(ប្តី)រួមរ័កជាមួយប្រពន្ធបានម្តងគត់។រីឯក្លើបានចំនួន២ដងជាបន្តបន្ទាប់ខណៈពេលស្រវឹងស្រាដូចគ្នា។លោកបានបន្ថែមថាជនសង្ស័យជាប្តីនិងប្រពន្ធខាងលើនេះពួកគេមិនសូវនៅផ្ទះជាប់លាប់នោះទេតែងតែទៅរកស៊ីមុខរបររៀងៗខ្លួនទើបយូរៗជួបគ្នាម្តងហើយពេលជួបគ្នា ប្តីប្រពន្ធវ័យចំណាស់នេះតែងតែមានកម្មវិធីផឹកស៊ី។
សមត្ថកិច្ចដាក់ការសង្ស័យថាករណីនេះអាចជាល្បិចណាមួយដើម្បីលុយ។ហើយកន្លងមកក៏ធ្លាប់ប្រព្រឹត្តរឿងមិនល្អបែបហ្នឹងដែរបុរសរងការចោទប្រកាន់នោះ។លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថាក្រោយពីទទួលបានសំណុំរឿងពីអធិការរដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៦មន្ត្រីជំនាញបានបញ្ជូនបន្តទៅតុលាការខេត្តតាមនីរិវិធីតាមច្បាប់។
លោកហូសំអុលអ្នកសម្របសម្រួលសមាគមអាដហុកខេត្តយល់ឃើញថាករណីខាងលើនេះមិនមែនជាបទរំលោភសេពសន្ថវៈនោះឡើយ។លោកសុំឱ្យតុលាការបើកការស៊ើបអង្កេតរកភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា២៣៩បទរំលោភសេពសន្ថវៈមានន័យថាគ្រប់អំពើបញ្ចូលអង្គជាតិតាមបែបណាក៍ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នាឬមិនដូចគ្នាក៏ដោយ ដោយការប្រើហឹង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាសគឺជាបទរំលោភសេពសន្ថវៈ។បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំនីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ៕