រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ សីហា ២០១៦ បានចេញជាលិខិតសរសើរជូនថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានស្នាដៃយ៉ាធំធេង ក្នុងការបង្ក្រាបករណីដ៏ធំមួយ កាលពីថ្ងៃទី១ សីហា ២០១៦ ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើ ដោយ បានចាប់ឃាត់ខ្លួនជនឧក្រិដ្ឋម្នាក់ជាជនជាតិថៃ និងដកហូតបានវត្ថុតាងគ្រឿងញៀនគ្រប់ប្រភេទជាង១៤គីឡូក្រាម ។
អមជាមួយលិខិតសរសើរចំពោះលទ្ធផលស្នាដៃយ៉ាងធំធេង និងជាការលើកទឹកចិត្តឱ្យបន្តភារកិច្ចដ៏មានសារសំខាន់ថែមទៀតនេះសម្តេចក្រឡាហោម ស ខេង បានផ្តល់នូវថវិការចំនួន២០.០០០ដុល្លារអាមេរិកផងដែរ សម្រាប់ចែកជូនថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់ ដែលមានស្នាដៃ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ។