រាជធានីភ្នំពេញ ៖ នារីសង្ស័យម្នាក់ត្រូវគេព្រួតវាយបែកក្បាលហើយទើបប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពយកកន្ត្រៃមកកាត់សោរផ្ទះគេ ចូលលួចយកទ្រព្យសម្បត្តិ តែត្រូវគេទាន់ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ព្រឹកថ្ងៃទី១៣សីហា ២០១៦ ស្ថិតនៅបណ្តោយផ្លូវលេខ១២៨ ផ្ទះលេខ១៨១E3 ក្រុម៤៤ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា នារីសង្ស័យឈ្មោះចាន់ សុភ័ក្ត្រ អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ ចំណែកម្ចាស់ផ្ទះឈ្មោះសុខ វិបុល ភេទប្រុស អាយុ២៩ ។
បើតាមប្រភពពីម្ចាស់ផ្ទះឱ្យដឹងថា មុនកើតហេតុ ខណៈដេកលង់លក់ស្រាប់តែឃើញជនសង្ស័យខាងលើ បានយកកន្ត្រៃមកកាត់សោ ហើយបានដើរចូលមួយសន្ទុះ ក្រោយមក ជនសង្ស័យក៏ធ្វើសកម្មភាពលួចយកទ្រព្យសម្បតិ្តមួយចំនួន ក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ក៏បានស្រែកថា ចោរៗហើយត្រូវម្ចាស់ផ្ទះ ចាប់បានភ្លាមៗតែម្តង ក៏នាំគ្នាវាយបណ្ដាលជនសង្ស័យបែកក្បាល ហើយម្ចាស់ផ្ទះក៏បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព។