រាជធានីភ្នំពេញ ៖ សមត្ថកិច្ចល្បាតតាមផ្លូវដោយមានបុរសម្នាក់ដេញតាមផ្លូវ ហើយស្រែកថាជួយចាប់ចោរឆក់ទូរស័ព្ទ ហើយត្រូវបានកម្លាំងចេញល្បាត ក៏ដេញចាប់បាន២នាក់ រួចនាំខ្លួនយកទៅសាកសួរនាំ កាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៤ សីហា ២០១៦ នៅតាមផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះជាជនជាតិបរទេសប្រុស២ ស្រីម្នាក់ ជិះរ៉ឺម៉កកង់បីបានប្រាប់ថា មុនកើតហេតុតាមផ្លូវ៣៦០ កែង៦៣ ក្នុងទិសដៅពីជើងទៅត្បូង ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានជនសង្ស័យជាខ្ទើយ (ភេទទី៣) ជិះ៣ម៉ូតូ ដែលមានគ្នា៥ទៅ៦នាក់ ហើយអ្នកដែលជិះម៉ូតូម៉ាកស្គុបពី ២នាក់មើលរូបរាងដូចជាស្រី បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ដែលកាន់នៅដៃប្រុសម្នាក់ និងស្រីម្នាក់។ បាត់ទូរស័ព្ទ២គ្រឿង ម៉ាកណូគា និងម៉ាកសាំសុង យកទៅបាត់ ហើយក៏ស្រែកឱ្យគេជួយ រួចក៏មានបុរសជួយដេញតាមរហូតចាប់បាន ហើយក៏គាត់ទៅមើល តើពិតប្រាកដជាជនដែលឆក់ទូរស័ព្ទគាត់ទេ ហើយពេលទៅមើលនៅប៉ុស្តិ៍នគរបាលសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន គឺពិតជានារីខ្ទើយ២នាក់នឹងហើយដែលឆក់ទូរស័ព្ទរបស់ពួកគាត់មែន ដោយទូរស័ព្ទដែលឆក់នោះមិនបាននៅជាប់នឹងខ្លួនជនសង្ស័យតែ ដោយសារតែពេលឆក់បានប្រដោះឱ្យបក្សពួកអស់ហើយ ទើបមិននៅជាប់ខ្លួនបែបនេះ ហើយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ជាកន្លែងកើតហេតុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យ ១-ឈ្មោះ សុខ ស្រីកា ភេទទី៣ អាយុ២១ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១FU ៤៤១៣ និង២-ឈ្មោះ រ៉ា នីហ្សា ភេទទី៣ អាយុ២១ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មិនបានសារភាពទេ ទោះបីជនរងគ្រោះជាជនបរទេស៣នាក់មកចង្អុលបង្ហាញក៏ដោយ ក៏នៅតែប្រកែកតឹងសរសៃ.ក ។ តែបើយោងតាមពាក្យបណ្ដឹងពីជនរងគ្រោះ និងសាក្សីជាជនជាតិខ្មែរ បានជួយដេញចាប់តាំងពីសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រហូតដល់សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ហើយនិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត ។