ស្ទឹងត្រែង៖សមត្ថកិច្ចនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង ជាប់ប្រទេសឡាវ បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពេលកំពុងតែធ្វើដំណើរតាមរថយន្តមួយគ្រឿងកាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៦។
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបីនាក់និងរថយន្តប្រភេទតូយូតាកាមេរីស៊េរីឆ្នាំ១៩៩១ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2E0878ក្រោយពីបានរកឃើញលុយដុល្លាររាប់រយសន្លឹកដាក់ក្នុងវ៉ាលីមួយ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចការពារព្រំដែនច្រកអន្តរជាតិបានឱ្យដឹងថាជនបីនាក់ដែលដឹកលុយត្រូវបានឃាត់ខ្លួនពេលកំពុងរៀបចំឯកសារឆ្លងដែនពីប្រទេសកម្ពុជាចូលទៅប្រទេសឡាវ។ហើយខណៈពេលនោះសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យរថយន្តស្រាប់តែឃើញវ៉ាលីនៅឃ្លុបក្រោយគូថរថយន្តមានលុយដ៏ច្រើនសន្ធឹកសន្ធាប់។មន្ត្រីបានឱ្យដឹងថាយោងតាមច្បាប់នៅប្រទេសកម្ពុជាគេមិនអនុញ្ញាតឱ្យយកលុយច្រើនបែបនេះចូលទេបើសិនជាលើសពីចំនួន១ម៉ឺនដុល្លារត្រូវមានឯកសារច្បាស់លាស់បង់ពន្ធត្រឹមត្រូវ។ពេលឃើញលុយច្រើនបែបនេះសមត្ថកិច្ចក៏ឃាត់ខ្លួននិងដាក់ខ្នោះដៃបីនាក់ភ្លាមៗតែម្តង។
មន្ត្រីសមត្ថកិច្ចបានបន្តថាអ្នកទាំងបី ដែលសមត្ថកិច្ចឃាត់ខ្លួនសង្ស័យ ចរាចរលុយដុល្លារក្លែងក្លាយ ឆ្លងប្រទេសមានឈ្មោះ ស៊ាម ម៉ុងភេទប្រុសអាយុ៦៤ឆ្នាំឈ្មោះកេតចាន់ដេតភេទប្រុសអាយុ៦១ឆ្នាំ។អ្នកទាំងពីរមានទីលំនៅឃុំកោះសំពាយស្រុកសៀមបូកខេត្តស្ទឹងត្រែង។ដោយឡែកម្នាក់ទៀតឈ្មោះ ផាវ មិត្តភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ខណ្ឌទួលគោករាជធានីភ្នំពេញ។
លុយដុល្លារដែលសមត្ថកិច្ចត្រួតពិនិត្យឃើញនៅក្នុងឃ្លុបគូថរថយន្តកាមេរីមានចំនួន៣៣២សន្លឹកស្មើ៣៣.២០០ដុល្លារអាមេរិក។លុយទាំងអស់នោះគឺជាប្រភេទសន្លឹក១០០ដុល្លារ។ក្រោយពីឃាត់ខ្លួនមនុស្សបីនាក់ហើយនិងលុយជាង៣ម៉ឺនដុល្លារសង្ស័យលុយខុសច្បាប់សមត្ថកិច្ចនៅច្រកទ្វារព្រំដែនក៏បានបញ្ជូនបន្តមកកាន់ជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង។
លោកសាននិមលស្នងការរងនគរបាលខេត្តទទួលផែនការិយាល័យប្រឆាំងបទល្មើលសេដ្ឋកិច្ចខេត្តបានប្រាប់អ្នកកាសែតថាក្រោយពីសមត្ថកិច្ចនៅច្រកទ្វារព្រំដែនឃាត់ខ្លួនមនុស្សបីនាក់មានជាប់ពាក់ព័ន្ធចាយលុយដុល្លារក្លែងក្លាយបញ្ជូនមកកាន់ស្នងការរដ្ឋាននគរបាលខេត្ត។ ក្រោយពីធ្វើការពិនិត្យដោយមន្ត្រីជំនាញលុយទាំងអស់ជាង៣ម៉ឺនដុល្លារនោះគឺជាលុយសែនឆេងម៉េង។ហើយម្ចាស់លុយបានប្រាប់ថាខ្លួនពិតជាបានទុកលុយដោយមិនចាប់អារម្មណ៍កាលពីសែនឆេងម៉េងនៅក្នុងឃ្លុបគូថរថយន្តមិនបានយកចេញ។
លោក សាន និមល បានបញ្ជាក់ថាលុយសែនឆេងម៉េងក្នុងច្បាប់អត់មានចែងថា ត្រូវមានទោសនិងផ្អែកលើការឆ្លើយរបស់ម្ចាស់លុយផងក៏រាយការណ៍ជូនទៅលោកព្រះរាជអាជ្ញា។ ដោយមានការសម្រួលពី លោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង