បុរស​ម្នាក់​ត្រូវ​កូនស្រី​ប្រទះ​ឃើញ​ចង​.​ក​​នៅ​​ក្នុងបន្ទប់ទឹក

16-August-2016 | ដោយ មែន កំសត់

 

 

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​កូនស្រី​ប្រទះ​ឃើញ​ចង​.​ក​​នៅ​​ក្នុងបន្ទប់ទឹក ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​ទេ ដែល​ហេតុ ការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៦ ស្ថិត​នៅ​ភូមិ​តា​មុំ ឃុំ​មេទឹក ស្រុក​បាកាន​ខេត្តពោធិ៍ សាត់ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន លឹ​ម អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​សព្វថ្ងៃ​រស់នៅ​២​នាក់​កូនស្រី​អាយុ​១២​ឆ្នាំ ។

ករណី​នេះ គេ​មិនដឹង​ថា ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ពី​ពេល​ណា​មក​ទេ ប៉ុន្តែ​នៅ​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នោះ កូនស្រី​របស់​គាត់​ចូល​ទៅ​បត់ជើង​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ក៏​រត់​ទៅ​ប្រាប់​មេ​ភូមិ ដែល​នៅ​ជិត​ផ្ទះ​មក​ជួយ ប៉ុន្តែ​នៅ​ពេល​ស្រាយចំណង​ដាក់ចុះ ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។  

ប្រភព​ពី​អ្នកស្រុក​ថា ជន​រង​គ្រោះ​ទំនងជា​តូចចិត្ត​នឹង​ជីវភាព​ក្រីក្រ ឯ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចោល​បាត់ ទុក​ឱ្យ​គាត់​រស់នៅ​ជាមួយ​កូនស្រី​យ៉ាង​កណ្ដោចកណ្ដែង គ្មាន​ភាព​កក់ក្ដៅ ។ គេ​តែង​ឃើញ​គាត់​ស្រងូតស្រងាត់​ដើរ​វង្វេង​ភ្លេចភ្លាំង ម្យ៉ាងវិញទៀត គាត់​មាន​ជំងឺសរសៃប្រសាទ​ម្ដងម្កាល​ដែរ​។

សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​រួច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ប្រាកដ​មែន ព្រោះ​ពុំ​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់ សម្គាល់​នោះ​ទេ ។

ចំនួនអ្នកទស្សនា

    20661477

  • ថ្ងៃនេះ2091
  • ម្សិលមិញ4731
  • សប្តាហ៍នេះ24421
  • ខែនេះ219021
  • ឆ្នាំនេះ219021
  • សរុប20661477