សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ចរាចរ​លុយ​ក្លែងក្លាយ​

19-August-2016 | ដោយ មែន កំសត់

 

 ​កំពត៖​​នគរបាល​មូលដ្ឋាន​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី​នៃ​ការ​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ​ខណៈពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​ខ​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​ដកហូត​វត្ថុតាង​ជា​លុយ​ក្លែងក្លាយ​ចំនួន​៤.៧០០​ដុល្លារ បន្ទាប់ពី​ឆែកឆេរ​ឃើញ​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ទឹម ហុង អាយុ ៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​កែវ​ក្រសាំង​សង្កាត់​កែប​ក្រុងកែប​ខេត្ត​កែប​។​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

ចំនួនអ្នកទស្សនា

    20669157

  • ថ្ងៃនេះ1031
  • ម្សិលមិញ4471
  • សប្តាហ៍នេះ1031
  • ខែនេះ226701
  • ឆ្នាំនេះ226701
  • សរុប20669157