ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ សីហា ២០១៦ នេះមានការភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋ បានឃើញសាកសពអណ្តែតទឹកមួយ ក្នុងស្ថានភាពជនរងគ្រោះ បានរងនូវទារុណកម្មដ៍ព្រៃផ្សៃ គឺជើងសពទាំងពីរ ត្រូវជនមិនស្គាល់មុខ ចងដោយច្រវាក់ និងមានចាក់សោរទៀតង ។ អំពើឃាតកម្មយ៉ាងសាហាវនោះ ត្រូវបានប្រទះឃើញ នៅចំណុចច្រាំងទន្លេ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព៏ត៌មានបានឲ្យដឹងថា សាកសពដែលប្រទះឃើញនោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ។ សពមានស្លៀកខោខូវប៊យ និងពាក់អាវយឺតពណ៌ខ្លាញ់ក្តាម និងជើង ទាំងពីជាប់ច្រវាក់ចាក់សោទៀតផង ធ្វើឲ្យគ្រប់គ្នាដែចោមរោមមើលសាកសពមានការអាណិតអាសូរពន់ពេក ដែលឃាតកម្មរងនឹងទារុណកម្មបែបនេះ ។
ទោះបីជាយ៉ាងណា សាកសពនេះមិនដឹងថា ជាប់ពាក់ព័ន្ធក្នុងករណីអ្វីនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវហើយ ។ ប្រសិនបើបងប្អូនមានបាត់សមាជិកក្នុងគ្រួសារ សូមមកទំនាក់ទំនងខាងអាជ្ញាធរសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ៕