កោះកុង៖រកស៊ីបានច្រើនខេត្តហើយមកជាប់ជុចនៅកោះកុង ថ្ងៃទី 2០ខែសីហា2016វេលាម៉ោង 9និង 30 នាទីព្រឹក អធិការក្រុងខេមរភូមិន្ទ សហការជាមួយអធិការស្រុក មណ្ឌសីមា បង្ក្រាប ករណី ប្រើប្រាស់ក្រដាសប្រាក់ដុល្លា ប្រាក់រៀលក្លែងក្លាយ ក្នុងនោះយើងបានឃាត់ខ្លួនមុខសញ្ញាពីរនាក់ ប្រុស ក្នុងខណៈដែលមុខសញាម្នាក់កំពុងធ្វើសកម្មភាព នៅផ្សារចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា និងម្នាក់ទៀតធ្វើសកម្មភាពនៅក្រុង ខេមរភូមិន្ទ ក្នុងនោះយើងរឹបអូសវត្ថុតាង ជាប្រាក់ដុល្លា បានចំនួន 5000 ដុល្លា ប្រាក់រៀលបានចំនួន 420000 ៛ ព្រមទាំងរថយន្ត បាឡែនជាមធ្យោបាយធ្វើសកម្មភាពមួយគ្រឿងផងដែរ កំលាំងមានសមត្ថកិច្ចកំពុងស្រាវជ្រាវ អង្កេតបន្ត ។