កណ្តាល៖ តូបលក់ស្បែកជើងចំនួន៨តូប ក្នុងផ្សារកន្តួតសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងនាកណ្តាលយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះ ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ជុន វណ្ណី មេបញ្ជារការកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានប្រាប់ ទាំងកណ្តាលយប់នេះថា ការឆេះតូបក្នុងផ្សារកន្ទួតនេះ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ហើយទំហំនៃការខូចខាតទ្រព្យសម្បត្តិក៏ពុំទាន់ដឹងថា មានចំនួនប៉ុន្មានដែរ លោកគ្រាន់តែបញ្ជាក់ថា គិតត្រឹមម៉ោងជាង១២នេះ តូបលក់ស្បែកជើងចំនួន៨តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង៕